ឃាត់​នារី​វ័យក្មេងស្រស់ស្អាត ​២ ​នាក់​លក់ថ្នាំញៀន

    កណ្តាល ៖ នារី​វ័យក្មេង​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម៉ា​ទឹកកក នា​នៅ​ថ្ងៃទី២៤ កុម្ភៈ​ ឆ្នាំ​២០១៧ វេលា​ម៉ោង១១ ​និង​១០​នាទី​ ​នៅ​ចំណុច​ភូមិ ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០២​នាក់ (​ឃាត់ខ្លួន​)​ គឺ​១.ឈ្មោះ អ៊ុង ស្រីនាថ ហៅ និ​ត ភេទស្រី អាយុ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ថ្នាំញៀន ទីលំនៅ​បច្ចុប្បន្ន ភូមិចំពុះក្អែក សង្កាត់ព្រែក​ថ្មី ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ និង​២.ឈ្មោះ អ៊ុង ស្រី​និច្ច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ថ្នាំញៀន ទីលំនៅ​បច្ចុប្បន្ន​ភូមិចំពុះក្អែក សង្កាត់ព្រែក​ថ្មី ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។

    វត្ថុតាង​ចាប់យក​រួមមាន៖ ១.ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៣ កញ្ចប់​ធំ និង ឧបករណ៍​វ៉ិ​ច​ខ្ចប់ ប្រើប្រាស់​មួយចំនួន, ២.ទូរ​សព្ទ័ ចំនួន ០១ គ្រឿង ម៉ាក ណូគា (​អ៊ិ​ន​ចុច​ពិល​), ៣.ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក SUZUKI SMASH -V ពណ៌ ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1BV - 4922 និង​៤.កាបូបស្ពាយ ចំនួន ០១  ពណ៌ ស្វាយ លាយ ផ្កាឈូក។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលា​ម៉ោង១១ ​និង​១០​នាទី ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។ ​ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​ជនសង្ស័យ ចំនួន០២​នាក់ (​ស្រី​) ជិះ​ម៉ូតូ ចំនួន ០១ គ្រឿង ពេលនោះ​កម្លាំង​សមត្ថកិច្ច បានធ្វើការ​ត្រួតពិនិត្យ រកឃើញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៣ កញ្ចប់​ធំ នៅ​នឹង​ខ្លួន​របស់​ឈ្មោះ អ៊ុង ស្រីនាថ ០១ កញ្ចប់ និង​ក្នុង​កាបូបស្ពាយ ចំនួន ០២ កញ្ចប់។​

    រួច​ធ្វើការ​ឃាត់ខ្លួន​អ្នក​ទាំងពីរ បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី៕

-->
adverise with khmeread