ប៉ូលិសថៃបណ្តេញប៉ូលិសថៃគ្នាឯង ៦ នាក់ ដែលបង្ក្រាបបានគ្រឿងញៀន ហើយឆ្លៀតយកទៅលក់បន្ត

    ​មន្ត្រីប៉ូលិស​ចំនួន​ប្រាំ​មួយរូប​នៅ​សង្កាត់​បាង​ផ្លាដ ក្នុង​ទីក្រុង​បាងកក ត្រូវបាន​បណ្តេញ​ចេញពី​តួនាទី​ដោយសារ​លក់​គ្រឿងញៀន​ដែល​ទើបតែ​រឹបអូស​បាន​នៅក្នុង​ឆ្មក់​បង្ក្រាប​នាពេល​ថ្មីៗ​នេះ​។​

​    ​វរសេនីយ៍ទោ សានី​ត ម៉ា​ហា​ថាវ​ន្ត ស្នងការ​ការិយាល័យ​ប៉ូលិស​ក្រុង បានប្រកាស​ពី​ការដកតំណែង​មន្ត្រីប៉ូលិស​ចេញពី​ប៉ុស្តិ៍​ប៉ូលិស​បូ​វ័ន​មង្គល​កាលពី​ថ្ងៃ​សុក្រ​។ ប៉ូលិស​ដែល​ដកតំណែង​មាន​អនុប្រធាន​ស៊ើបអង្កេត​បី​រូប​និង​អនុ​ប៉ូលិស​បី​រូប​។​

​    ​មន្ត្រី​មកពី​ប៉ូលិស​ក្រុង​កម្រិត ៧ បាន​ចាប់ខ្លួន​ប្រធាន​ប៉ូលិស ស៊ូ​ផាត​ប្រា​ចុង​ហាត នៅ​ប៉ុស្តិ៍​របស់គាត់​តែម្តង​ហើយ​រកឃើញ​ថ្នាំ​អំ​ហ្វេ​តា​មីន ១៣.០០០ គ្រាប់​និង​ម៉ា​ទឹកកក ១០០ ក្រាម និង​កេ​តា​មីន​មួយចំនួន​នៅក្នុង​ទូរ​ក្នុង​ផ្នែក​ស៊ើបអង្កេត​។​

​    ​ការចាប់ខ្លួន​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ជាមួយ​ថ្នាំ​អំ​ហ្វេ​តា​មីន ១.៤០០ គ្រាប់​និង​ម៉ា​ទឹកកក ១០០ ក្រាម​នៅផ្ទះ​មួយកន្លែង​។ តាម​ដឹង​ជន​ទាំង​ពីរបាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​បាន​ទិញ​ថ្នាំ​ពី ស៊ូ​ផាត​ប្រា​ចុង​ហាត​។​

​    ​មន្ត្រីប៉ូលិស​ទាំង ៦ តាម​ដឹងបាន​ចុះបង្ក្រាប​គ្រឿងញៀន​នាពេល​ថ្មីៗ​នេះ​នៅ​ខុន​ដូ​មួយកន្លែង ប៉ុន្តែ​មិនបាន​ពិន័យ​នរណាម្នាក់​ឡើយ​។ វរសេនីយ៍ទោ សានី​ត ម៉ា​ហា​ថាវ​ន្ត បាន​និយាយថា ប៉ូលិស​នឹង​ត្រួតពិនិត្យ​ក្រុមប៉ូលិស​នេះ​ដើម្បី​មើលថា​តើ​ពួកគេ​មាន​ជាប់ទាក់ទង​នឹង​បណ្តាញ​លក់​គ្រឿងញៀន​ឬ​យ៉ាងណា​៕

ប្រភព៖បាងកកប៉ុស្ដិ៍

-->
adverise with khmeread