ស្រាបៀរ អានឆ័រ រៀបចំកម្មវិធីចាប់រង្វាន់លាភមង្គលលើកទី2 ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីមួយនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអានឆ័រ​សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់  ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញចំនួន១០ រង្វាន់ និងកាម៉េរាម៉ាក Sony ចំនួន ១០ រង្វាន់។

គូស្វាមីភរិយាថ្មីចំនួន ៣៥ គូ ដែលមានសំណាងបានឈ្នះរង្វាន់ មានឈ្មោះដូចខាងក្រោម៖

           ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

          គូរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធី​អាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។ សម្រាប់ឆ្នាំ ​២០១៧ នេះ អតិថិជនដែលជាវស្រាបៀរអានឆ័រ កំប៉ុង ឬដបចាប់ពី ២០ រហូតដល់ ៤៩កេស​ ទទួលបានសៀវភៅកត់ចំណងដៃ ប៊ិច កាបូប​ ចាប់ពីរ ៤៩កេសឡើងទៅនឹងទទួលបាន ប័ណ្ណ​ផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi   ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញ និងកាម៉េរាម៉ាក Sony​ ជាច្រើនរង្វាន់។ ជាពិសេសរាល់ការជាវចាប់ពី ១២០ កេសឡើង នឹងទទួលបានកញ្ចប់ក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុ​រយៈពេល ២ ថ្ងៃ ១ យប់។ ការផ្តល់ជូននេះសម្រាប់តែគូស្វាមីភរិយា ១០០០ គូដំបូងប៉ុណ្ណោះ។  

នៅមានការចាប់រង្វាន់ចំនួនពីរលើកទៀត សូមប្រញាប់រួសរាន់ជាវស្រាបៀរអានឆ័រដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

          សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិ​ស្រទន់នៃស្របៀរអានឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi រហូតដល់ ៦០ គូ។

          សូមពិសាដោយទទួលខុសត្រូវ

-->
adverise with khmeread