កម្មករសំណង់​ ៥ ​នាក់ ធ្លាក់​ពីលើ​សំណង់​អាគារ បណ្តាលឱ្យ​របួស​

    ភ្នំពេញ ៖ មាន​ករណី កម្មករសំណង់​៥​នាក់ ធ្លាក់​ពីលើ​សំណង់​អាគារ ក្នុង​ក្រសួង​ព័​ត៌មាន ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ បណ្តាលឱ្យ​របួសធ្ងន់​ និង​ស្រាល​កាលពី​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០១៧ នេះ​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា កម្មករសំណង់​មាន​ប្រុស​មាន​ស្រី​ចំនួន​៥​នាក់ បាន​ធ្លាក់​ពីលើ​សំណង់​អគារ​ក្នុង​ក្រសួង​ព័​ត៌មាន ដោយសារ​ការធ្វេសប្រហែស​បណ្តាលឱ្យ​រងរបួស​ធ្ងន់​និង​ស្រាល និង​ត្រូវបាន​គេ​ជួយសង្គ្រោះ ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។​

    ប្រភព​បន្តថា ក្នុង​ហេតុការណ៍ គឺ​បានធ្វើឱ្យ​យ​រងរបួស​កម្មករ​ធ្ងន់ ​និង​ស្រាល​៥​នាក់ ក្នុងនោះ​មាន​ប្រុស​២​នាក់ និង​ស្ត្រី​ចំនួន​៣​នាក់​។​

    ភ្លាមៗ​នោះ​ប៉ូលិស​បាន​ចុះ​ធ្វើ​កំណត់ហេតុ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​នៅឡើយ​៕​

-->
adverise with khmeread