ក្លឹប Tianjin Quanjian បដិសេធកិច្ចព្រមព្រៀងផ្ទេរ Diego Costa ក្នុងតម្លៃ៧៥លានផោន

          ក្លឹបចិន Tianjin Quanjian បាន​ផ្តាច់ខ្លួន​ចេញពី​កិច្ច​ព្រមព្រៀងផ្ទេរ​ ខ្សែប្រ​យុទ្ធ Diego Costa ក្នុង​តម្លៃ​៧៥​លាន​ផោន​ ដោយ​អះអាងថា ពួកគេគ្មាន​ទំនាក់​ទំនងជាមួយ​ខ្សែប្រយុទ្ធ​​របស់ Chelsea រូបនេះទេ។​

          ក្លឹបរបស់ចិនមួយនេះបានអះអាងថា ពួកគេ​នឹងពិនិត្យមើល​ផែន​ការផ្ទេរនៅ រដូវក្តៅនេះ ក្នុងកិច្ច​ប្រឹងប្រែង​ដើម្បីធ្វើ​ឲ្យក្លឹបពោរពេញដោយស្ថិរភាព។​​ ថ្មីៗនេះ​ក្លឹបចិន​បានប្រកាសថា ពួកគេបានឈានដល់ការឯកភាព​ផ្ទាល់មាត់​សម្រាប់​គោលដៅផ្ទេរ​ទី១របស់ខ្លួនហើយ។

          Costa គឺជាខ្សែប្រយុទ្ធដែលរកបាន​២០គ្រាប់សម្រាប់ក្រុម​ជើងឯក​ Chelsea ​នៅ PL ​នៅរដូវកាលនេះ ត្រូវបានគេភ្ជាប់ទៅនឹងកិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញ​ពី​ពហុកីឡាដ្ឋាន Stamford Bridge នៅ​រដូវកាល​នេះ​ បន្ទាប់ពី​បដិសេធមិន​តស៊ូប្តូរ​ផ្តាច់ជាមួយ​ក្លឹបតោខៀវ​ Chelsea ទេ៕

-->
adverise with khmeread