Messi ចាញ់បណ្តឹងឧទ្ធរណ៍ជុំវិញការផ្តន្ទាទោសជាប់ពន្ធនាគាររយ:ពេល២១ខែ ពាក់ព័ន្ធនឹងករណីបន្លំប្រាក់ពន្ធ

          កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានទទួលបរាជ័យ​ក្នុង​បណ្តឹងឧទ្ធរណ៍​ជំទាស់​នឹងការផ្តន្ទាទោស​ជាប់ពន្ធនាគារ២១​ខែ​ចំពោះ​ការ​បន្លំ​ប្រាក់ពន្ធ។

          កីឡាករកំពូលរបស់ក្លឹប​ Barcelona រូបនេះ​ត្រូវ​តុលាការផ្តន្ទាទោស​កាល​ពីខែ​កក្កដា​កាលពីឆ្នាំ​មុន ប៉ុន្តែបាន​សម្រេចប្តឹងឧទ្ធរណ៍នឹង​សេចក្តីសម្រេចនេះ រួមជាមួយ​នឹង​ឪពុក​របស់ខ្លួនលោក Jorge ដែល​ត្រូវបានផ្តន្ទាទោស​ដូចគ្នា។

          នៅថ្ងៃនេះលោក Jorge ត្រូវបានបន្ធូរបន្ថយទោស​មក​ត្រឹម​១៥ខែវិញ។ ទោះ បីជា​យ៉ាងណា​ Messi ឬឪពុក​របស់គាត់ប្រហែលជា​នឹងមិនអនុវត្តទោស​នៅ​ក្នុងពន្ធនាគារនោះទេ។ តាម​ច្បាប់​អេស្ប៉ាញ ការផ្តន្ទាទោស​ក្រោម​ពីរ​ឆ្នាំ​អាច​​ទទួលបាន​ការព្យួរទោស​ ប្រសិនបើ​ជនជាប់ចោទ​មិនធ្លាប់មាន​ប្រវត្តិប្រព្រឹត្តិបទ​ល្មើស។

          កន្លងមក តុលាការក៏បានបង្គាប់ឲ្យ Messi បង់ប្រាក់ពិន័យ​ប្រហែល​១,៧​លាន​ផោន​ ហើយ​ឪពុក​របស់​គាត់នឹងត្រូវ​បង់ពិន័យ​១,៣លានផោនផងដែរ។​Messi និង​ឪពុករបស់គាត់​ត្រូវបាន​តុលាការ​នៅក្រុង​ Barcelona រកឃើញពិរុទ្ធ ភាព​ពីបទបន្លំមិនបង់ប្រាក់ពន្ធ៣,៥លាន​ផោន​ចន្លោះពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ២០០៩ ៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត