Arsene Wenger: ខ្ញុំនឹងមិនដឹកនាំយូររហូតដល់២៦ឆ្នាំដូចលោក Alex Ferguson ទេ

          លោក Arsene Wenger បានសារភាព​ថា លោកនឹង​មិននៅដឹកនាំ​យូរ​​​ដូច​ការ​គ្រប់គ្រង២៦​ឆ្នាំ​របស់លោក Alex Ferguson នៅ​ក្លឹប​​ Man Utd​ ទេ។ លោក Wenger ប្រហែលជា​នៅ​ជាមួយ​ក្លឹប​កាំភ្លើងធំមិន​ហួស​ពីសប្តាហ៍នេះទេ។

          គ្រូបង្វឹក​ក្រុមកាំភ្លើងធំ Arsenal រូបនេះ​រំពឹងថា នឹង​ចុះកិច្ចព្រមព្រៀង​បន្ថែម​ពីរ​ឆ្នាំ​ទៀតនៅពហុកីឡាដ្ឋាន​ Emirates បន្ទាប់ពី​ការប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ FA Cup ជា​មួយ​ក្លឹប​ Chelsea។ ប៉ុន្តែ​លោក Wenger ក៏មិនបដិសេធថា ការប្រកួតនៅ​ថ្ងៃ​អាទិត្យនេះអាច​ជា​ការប្រកួត​ចុងក្រោយដែលលោកដឹកនាំ​ Arsenal​ ដែរ។

          គ្រូបង្វឹកជើងចាស់នេះ​សារភាព ហើយថា លោកនឹងមិននៅ Emirates យូរ​ ដើម្បី​សាងស្នាដៃដូចជាលោក Ferguson ធ្លាប់ធ្វើបាន​នៅពហុកីឡាដ្ឋាន Old Trafford នោះទេ៕

-->
adverise with khmeread