Chelsea លុបចោលគម្រោងហែរពាន EPL ដោយសារខ្លាចមានការបំផ្ទុះគ្រាប់បែកកើតឡើង

          គម្រោងកម្មវិធីហែរពាន​ EPL ពេញទីក្រុងរបស់ក្រុម Chelsea ដែល​គ្រោង ធ្វើ​នៅ​ថ្ងៃអាទិត្យនេះត្រួវបានលុបចោល។

          បន្ទាប់ពីក្លយជាជើងឯកនៅក្របខណ្ឌ​​ EPL ក្រុម Chelsea ​គ្រោងនឹង​បង្ហាញ​ពាន​នៅលើរថយន្ត​បើកដំបូល​នៅថ្ងៃអាទិត្យនេះ គឺនៅថ្ងៃដែលពីពួកគេ​ប្រកួត​ជាមួយ​ Arsenal នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ុន្តែ​នៅពេលនេះ Chelsea ​បាន​លុប​ចោល​កម្មវិធីហែរនេះដោយសារតែបារម្ភ​ពីបញ្ហាសន្តិសុខ​ បន្ទាប់ពីមាន​ការវាយ​ប្រហារ​នៅ​ Manchester Arena កាលពីពេលថ្មីៗនេះ។

          ដោយ​លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា Chelsea ​ចាត់ទុកថា វាមិនសមរម្យ​ក្នុងការ​អបអរ ក្នុងខណៈ​ពេលដែល​កំពុង​តែកាន់ទុក្ខ​ចំពោះអ្នក​រង គ្រោះដោយសារ​ការវាយប្រហារ​កាល​ពីយប់ថ្ងៃច័ន្ទនោះទេ។

          កីឡាករ​របស់ក្រុម Chelsea ក៏នឹងពាក់​បូខ្មៅ​កាន់ទុក្ខ​ អំឡុងពេល​ប្រកួតវគ្គ ផ្តាច់ព្រ័ត្រ​ FA Cup ហើយ​ក្លឹបនេះក៏នឹង​បរិច្ចាគប្រាក់ ដើម្បីគាំទ្រ​ដល់​ជនរងគ្រោះ​ផងដែរ៕

-->
adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត