Manchester United អាច​ប៉ះ​ក្រុម​យក្សៗ​ណាខ្លះ​ក្នុង Champions League រដូវ​កាល​ក្រោយ បន្ទាប់​ឈ្នះ Europa League?

    ​ក្រុម Manchester United នឹង​ស្ថិតក្នុង​ក្រឡ​ចាប់​ពូ​ល​ទី​ពីរ​បន្ទាប់ពី​ឆ្លងទៅ​ក្របខ័ណ្ឌ Champions League ដោយ​ឈ្នះ​ពាន Europa League​។​

​    ​ក្នុងចំណោម​ក្រុម​អង់គ្លេស​គេ​ឃើញ​មានតែ Chelsea ប៉ុណ្ណោះ​ដែល​ឈរ​ចាំ​ក្នុង​ពូ​ល​ដំបូង​គេ ប៉ុន្តែ​ក្លឹប​បិសាច​ក្រហម​ស្ថិត​ក្រឡ​ដែល​ត្រូវ​ចាប់​ចូល​ពូ​ល​ជាមួយ​ក្រុម​ដូចជា Barcelona, Atletico Madrid, Paris Saint-Germain, Borussia Dortmund, Manchester CIty និង Porto​។ ក្រុម​ក្នុង​ក្រឡ​ទី​ពីរ​នេះ​នឹងមិន​ត្រូវ​ប៉ះគ្នា​ឡើយ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

​    ​ជាមួយ​តោ​ខៀវ​នឹងមិន​ប៉ះ​ក្រុម​អង់គ្លេស​ដូចគ្នា អ៊ីចឹង Man Utd មានឱកាស​ច្រើន​ក្នុងការ​ប៉ះ​ជាមួយ​ក្លឹប Real Madrid, Bayern Munich, Juventus, Benfica, Shakhtar Donetsk, Monaco ឬ Spartak Moscow ដែល​សុទ្ធតែជា​ក្រុម​ក្នុង​ក្រឡ​ទីមួយ​។​

​    ​Basel និង Anderlecht ត្រូវបាន​បញ្ជាក់​ជា​ក្រុម​ក្នុង​ក្រឡ​ទី​បី​ជាមួយ​ក្រុម Ajax ព្រមទាំង​ក្រុម Napoli ឬ Roma, Dynamo Kiev, Olympiakos, Anderlecht និង Sporting Lisbon អាច​ឆ្លង​មក​វគ្គ​ជម្រុះ​តាម​ពូ​ល​ដោយ​វគ្គ Playoff​។​

​    ​ក្រុម RB Leipzig និង Feyenoord អាច​ស្ថិតក្នុង​ក្រឡ​ទី​បី​ឬ​បួន​ដោយ​ផ្អែកលើ​ក្រុម​ណា​ដែល​ជាប់​ពី​វគ្គ Playoff​។​

​    ​តម្លៃ​មេគុណ​របស់​ក្រុម Tottenham បាន​ជួយ​ពួកគេ​វ៉ា​ក្រុម Liverpool សម្រាប់​ក្រឡ​ទី​ពីរ​។ ទោះយ៉ាងណា​ជ័យជម្នះ​របស់​បិសាច​នៅ​រដ្ឋធានី Stockholm កាលពី​យប់មិញ បានធ្វើឱ្យ​លទ្ធភាព​កាន់តែ​ស្ដួចស្ដើង ហើយ​ក្នុងករណី Liverpool គឺ​សឹង​មិនអាច​ទៅរួច​ទាំងស្រុង​។​

​    ​ក្រុម Napoli (៨៨.៦៦៦) និង Sevilla (១១២.៩៤២) ជំរុញ​តម្លៃ​មេគុណ​ប្រសើរ​ជាង Tottenham (៧៧.១៣៥) ប៉ុន្តែ​ទីតាំង​របស់​ពួកគេ​នៅក្នុង​វគ្គ​ចាប់​ពូ​ល​មិនទាន់​បញ្ជាក់​នៅឡើយ​។​

​    ​Napoli កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​ក្របខ័ណ្ឌ Serie A ដោយ​ត្រូវ​ប្រកួត​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​សប្ដាហ៍​នេះ ហើយ​ពួកគេ​តាម​ពីក្រោយ​ក្រុម Roma ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​។ តំណែង​ទី​បី​ក្នុង Serie A មាន​សិទ្ធិ​ប្រកួត Champions League វគ្គ Playoff​។ ប្រសិនបើ Napoli អាច​ឡើងមក​វគ្គ​ចាប់​ពូ​ល​ដោយ​ស្វ័យប្រវត្តិ នោះ​ពួកគេ​នឹង​ស្ថិតក្នុង​ក្រឡ​ទី​ពីរ​។ ប្រសិនបើ Napoli មិនអាច​ចូល​ពូ​ល​ដោយ​ស្វ័យប្រវត្តិ​នោះ Spurs នឹង​ស្ថិតក្នុង​ក្រឡ​ទី​ពីរ​។​

​    ​កត្តា​ទាំងនេះ​នឹង​កាត់បន្ថយ​ការប៉ាន់ស្មាន​ប្រសិនបើ Sevilla (​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​ប្រាំបី​នៃ​តារាង​តម្លៃ​មេគុណ UEFA) ឡើង​ពី​វគ្គ Playoff ហើយ​ចូល​ក្រឡ​ទី​ពីរ​៕

ប្រភព៖ បរទេស

-->
adverise with khmeread