Chelsea ត្រៀម​ដាក់ Nemanja Matic ឲ្យ​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ជំនួស កីឡាករ Cesc Fabregas

    ​ទោះបីជា​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Antonio Conte មិនទាន់ បង្ហើប​ប្រាប់​ពី​ស​មា​សភាព​ក្រុម​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ FA Cup នៅឡើយ​ក៏ដោយ ប៉ុន្តែ​បាន​ហ្វឹកហាត់​ទ​ម្រង់​លេង​មួយ​ដែល​គ្មាន​វត្តមាន​របស់​កីឡាករ Cesc Fabregas ឡើយ​។ 

    Fabregas ធ្លាប់​សង្ឃឹមថា នឹង​លើក​ពាន​ទី​២​តាមរយៈ​ការយក​ឈ្នះ​អតីត​ក្លឹប​របស់ខ្លួន​។ អតី​ត​ប្រធាន​ក្រុម Arsenal រូបនេះ​នឹងមាន​អារម្មណ៍​ឈឺចិត្ត​ខណ​: ពេល​លោក Conte ត្រៀមខ្លួន​កោះ​ហៅ​ខ្សែបម្រើ Nemanja Matic សម្រាប់​ការ ប្រកួត​ផ្តាច់ព្រ័ត្រ FA Cup ។​

​    ​Matic មិនបាន​បង្ហាញមុខ​ទេ​ចាប់តាំងពី​ក្លឹប Chelsea ដណ្តើមបាន​ពាន​ជើងឯក​ក្របខណ្ឌ PL​។ ប៉ុន្តែ​គេ​រំពឹងថា កីឡាករ​រូបនេះ​នឹង​វិល​ត្រឡប់មកវិញ​ដើម្បី​ចាប់​ដៃគូ​ជាមួយនឹង​ខ្សែបម្រើ N`Golo Kante៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត