ក្លឹប Southampton ប្រកាសតែងតាំងលោក Mauricio Pellegrino ជាគ្រូបង្វឹកថ្មីជំនួសលោក Claude Puel

លោក Mauricio Pellegrino ត្រូវបានក្លឹប Southampton ប្រកាសតែងតាំង អ្នកចាត់ការថ្មីដោយផ្តល់កិច្ចសន្យារយៈពេលបីឆ្នាំ។ លោក Pellegrino នឹងត្រូវចូលមកជំនួសតំណែងរបស់លោក Claude Puel ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៤៥ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពីក្លឹប Southampton ដោយសារការងាររបស់លោកជាមួយនឹងក្លឹប Alaves កាលពីរដូវកាលមុន។

លោក Pellegrino បាននិយាយថា “ខ្ញុំសប្បាយចិត្តមែនទែន ដែលបានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Southampton ។ ក្លឹបនេះមានកេរ្តិ៍ឈ្មោះល្អដោយសារតែមានរចនាសម្ព័ន្ធរឹងមាំនិងមានភាពស្ថិតស្ថេរ។ ប្រកួតប្រជែងនៅក្របខណ្ឌ PL និងមានទម្រង់លេងដ៏អស្ចារ្យ”។

លោកបន្តថា “ខ្ញុំគិតថា ទស្សនៈវិជ្ជារបស់ខ្ញុំនិងរចនាសម្ព័ន្ធរបស់ក្លឹបនេះនឹងស៊ីសង្វាក់គ្នាបានល្អ។ យើងត្រូវធ្វើជាក្រុមទាំងក្នុងនិងក្រៅទីលានប្រកួត”៕
 

-->
adverise with khmeread