បន្ទាប់ពីបណ្តេញលោក Ronald Koeman ក្លឹប Everton ចាត់ទុក លោក Thomas Tuchel ជាគោលដៅទី១

          បន្ទាប់ពី​បណ្តេញ​គ្រូបង្វឹកលោក Ronald Koeman ចេញពីតំណែង ក្លឹប Everton បាន​ចាត់ទុកលោក Thomas Tuchel ជា​គោលដៅ​លេខ​១​របស់ខ្លួន។

 

          កាលពីថ្ងៃច័ន្ទ​លោក Koeman ត្រូវ​បាន​អញ្ជើញឲ្យទៅកាន់ទីលានហ្វឹក​ហាត់​ Finch Farm របស់ក្លឹប​ Everton ដើម្បីប្រាប់ពីការបណ្តេញលោក​ចេញ​ដោយ​នាយក្លឹប​លោក Bill Kenwright និង​លោក Farhad Moshiri ។

 

          ការស្វែង​រក​គ្រូបង្វឹកថ្មី​បាន​ចាប់ផ្តើម​ភ្លាមៗ​ ស្របពេលដែល​គ្រូបង្វឹក​អាល្លឺ ម៉ង់លោក Tuchel ​នៅទំនេរ បន្ទាប់ពីលោក​ចាកចេញពី​ក្រុម Dortmund កាល​ពី​រដូវក្តៅ​ឆ្នាំមុន។

 

          មាន​ការទាក់ទងទៅតំណាងរបស់​គ្រូបង្វឹក​វ័យ៤៤​ឆ្នាំ​រូបនេះហើយ ប៉ុន្តែ​លោក Tuchel មិនទាន់ធ្វើការ​សម្រេចចិត្តភ្លាមៗទេ ជាពិសេស​ស្របពេល​ដែល គាត់កំពុងផ្តោលគោលដៅ​សំខាន់​លើក្លឹប Bayern Munich ។

 

          លោក Tuchel កំពុង​តែ​ប្រជែង​យក​ការងារនៅក្លឹប Bayern Munich ដែល​នឹងនៅទំនេរ​ បន្ទាប់ពីក្លឹបនេះបណ្តេញ​ Carlo AnCelotti ដែល​បច្ចុប្បន្នត្រូវ​បាន​ជំនួស​បណ្តោះអាសន្ន​ដោយ​លោក Jupp Heynckes វ័យ​៧២​ឆ្នាំ​រហូតដល់​ដំ​ណាច់​រដូវកាលនេះ។

 

ប៉ុន្តែថ្នាក់ដឹកនាំរបស់ Everton ​សង្ឃឹមថា នឹង​សម្រេចបាន​បញ្ជីបេក្ខភាព​សម្រាំង ដោយលោក Tuchel ឈរនៅលើ​កំពូលតារាង​ ប្រសិនបើ​លោក​បង្ហាញ​ចំណាប់អារម្មណ៍​ នោះអាចនឹងមានការពិចារណា។​

 

          លោក Tuchel ធ្លាប់បានលើកពាន​ German Cup ជាមួយក្លឹប​ Dortmund កាល​ពី​រដូវកាល​មុន ហើយ​ជួយពួកគេឡើងដល់វគ្គ​៨ក្រុម​ចុងក្រោយ​នៅ​ក្រប​ខណ្ឌ​ឆេម​ពានលីក៕

-->
adverise with khmeread