Tony kroos: អាល្លឺម៉ង់មិនត្រូវបង្កើតកំហុសទៀតទេ បន្ទាប់ពីចាញ់ក្រុមម៉ិកស៊ិក

Toni Kroos បានសារភាពថា ក្រុម​អាល្លឺម៉ង់​ត្រូវ​តែ​ស្វែង​រកពិន្ទុ​ឲ្យ​បាន​ច្រើន​តាមដែល​អាចក្នុង​ពីរប្រកួត​ចុងក្រោយ​របស់ខ្លួន ដើម្បី​មាន​ឱកាស​ការ​ពារតំណែង​ជើង​ឯក​វើលខាប់របស់ខ្លួន។

          ក្រុម​ម្ចាស់ជើង​ឯកចាស់បួន​សម័យកាលមួយ​នេះ​ប្រកួត​ចាញ់​ក្រុម​ម៉ិកស៊ិក១-០ យ៉ាងអាម៉ាស់ក្នុង​ជំនួប​បើកឆាក​វើលខាប់នៅប្រទេសរុស្ស៊ិ។

          បរាជ័យនេះមាន​ន័យថា ក្រុម​របស់​លោក Joachim Loew ត្រូវ​តែ​យក​ឈ្នះ​ក្រុម​ស៊ុយអែតនិង​កូរ៉េ​ ដើម្បី​បន្ត​ឱកាស​ ហើយ​ពួកគេ​ពិតជា​មិន​ចង់​ជួប​ក្រុម​ប្រេស៊ីល​ជាជើងឯក៥សម័យកាល​នោះនៅ​វគ្គ​១៦ក្រុម​ចុងក្រោយនេះទេ។

          Kroos បាននិយាយថា “នៅពេលនេះ យើងស្ថិតក្រោម​សម្ពាធ​ពិតប្រាកដ​។យើង​ត្រូវ​តែរកឲ្យ​បាន​៦ពិន្ទុ​ក្នុង​ប្រកួត​បន្ទាប់។ យើង​លេងមិន​បាន​ល្អគ្រប់គ្រាន់ទេ។ យើង​មាន​ឱកាស​ ប៉ុន្តែ​យើងមិនអាច​រកបាន​គ្រាប់បាល់”។

          Kroos បន្តថា “​យើង​បាត់បង់​បាល់ច្រើន​នៅ​តំបន់​ប្រយុទ្ធ ចំណែក​ក្រុម​ម៉ិកស៊ិកតែងតែ​ទុកកីឡាករ​ពីរឬបីនាក់នៅតំបន់​ប្រយុទ្ធ​ ដែល​យើង​ខកខានមិនបាន​រារាំង”។

          ខ្សែការពារ Mats Hummels បាន​អះអាងថា មាន​បញ្ហា​ក្នុង​ក្រុម​ដោយលើកឡើង​ពីកង្វះ​ការទទួល​ខុសត្រូវ​រួម​និង​ឥរិយាបថមិន​សូវ​ខ្វល់នឹងបរាជ័យ៕

-->
adverise with khmeread