Didier Drogba អះអាងថា មិនទាន់ត្រៀមខ្លួនសម្រាប់ការចូលនិវត្តនៅឡើយទេ បន្ទាប់ពីបញ្ចប់រដូវកាលជាមួយ Phoenix Rising

          អតីត​វីរបុរស​ឆេលស៊ី​ Didier Drogba បាន​អះអាងតាម​ទ្វីត​ធើ​ថា អាជីព​បាល់ទាត់​របស់ខ្លួន​មិន​ទាន់​ចប់​នៅឡើយ​ទេ។ កីឡាករ​វ័យ​៤០​ឆ្នាំ​រូបនេះកន្លងមក​ធ្លាប់​​អះអាងថា ខ្លួន​នឹង​ចូល​និវត្តនៅពេល​ចប់​កិច្ចសន្យា​ជាមួយក្លឹប Phoenix Rising ។

          បើទោះបីជា​ជួយ​ក្រុម​របស់ខ្លួន​លើកពាន Western Conference ដ្រុកបា មិន​អចរារាំង​ក្រុម​ Phoenix Rising ពីបរាជ័យ​១-០ ដោយ​សារក្រុម Lousiville City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ USL Cup Final ទេ​ ជាអ្វីដែល​គេយល់ថា ជាហ្គេម​ចុង​ក្រោយ​របស់កីឡាករ​រូបនេះ។

          Drogba ល្បីល្បាញ​ អំឡុង​ពេល​លេងនៅ​ក្លឹប Chelsea ដែល​ពេលនោះកីឡាករ​រូបនេះអាចរកបាន​១៦៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៨១លើក​ អំឡុង​ពីរ​អាណត្តិ​របស់ខ្លួន​ ដោយ​លើក​ពាន​ជាច្រើន​រួម​ទាំង​ពាន​ជើងឯកនៅក្របខណ្ឌ PL ៤ FA Cup ៤ ពាន League Cups ៣និង​ពាន Champions League ៣​។

          ក្រៅពីនេះ Drogba ក៏បាន​ចំណាយ​ពេល​មួយរយៈនៅ​ក្លឹប Le Mans ក្លឹប Guingamp  ក្លឹប Marseile ក្លឹប Shanghai Shenua  ក្លឹប Galatasaray និង​ក្លឹប Montreal Impact ស្របពេល​ចំណាយ​ពេល​ជាង១០​ឆ្នាំ​ជា​មួយ​ជម្រើស​ជាតិ​កូឌីវ័រ​ផងដែរ៕

-->
adverise with khmeread