ប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

​កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួន នាថ្ងៃ​ទី០៦ ខែឆ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧ និង៤៥នាទីយប់ នៅចំណុចភូមិស្រែអំពិលឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ពាក់ព័ន្ធករណីគ្រឿងញៀន។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះសារឿនដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករលីឈើ ។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកក) ចំនួន០២កញ្ចប់តូច,
ស្លាកលេខម៉ូតូចំនួន០១មានលេខកណ្តាល 1E 5723 និងទូរស័ព្ទ NOkIA អិនចុចពិលពណ៌ខ្មៅ០១គ្រឿង។

​ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍ឈើទាលបានចេញល្បាតតាមភូមិសាស្រ្តក្នុងឃុំឈើទាល។ ពេលមកដល់ត្រង់ចំណុចផ្លូវលំវរៈប្រាំក្បែរប្រឡាយទឹក ក៏បានឃើញជនសង្ស័យមានឈ្មោះដូចខាងលើឈរម្នាក់ឯង។
     ដោយមានការសង្ស័យកម្លាំងប៉ូលិសប៉ុស្តិ៍ឈើទាលក៏ធ្វើការឆែកឆេរឃើញថ្នាំញៀនពីរកញ្ចប់តូចនៅក្នុងហោប៉ៅខោជនសង្ស័យរួចក៏ធ្វើការឃាត់ខ្លួននិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរបន្ត។

​នៅចំពោះមុខសម្ថកិច្ចជនសង្សយ័បានសារភាពថាថ្នាំញៀន០២កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រកដមែនហើយខ្លួនបានទិញពីឈ្មោះភ្លោះ ភេទប្រុសអាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរកម្មករលីឈើរស់នៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ក្រោយពីសួរនាំរួចបានបញ្ជូនជនសង្ស័យនងវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិស្រុកកៀនស្វាយបន្តចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread