អាវុធហត្ថខណ្ឌមានជ័យឃាតខ្លួនជនសង្ស័យ២នាក់លួច និងឆក់យ៉ាងសកម្ម

​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនបានក្រោយពេលធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច កាលពីវេលាម៉ោង១១​ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យទី១.ឈ្មោះ សុខ គា ភេទប្រុស​ អាយុ១៧ឆ្នាំមុខរបរលក់ដូរនិងជនសង្ស័យទី២.ឈ្មោះ ជា ណារិទ្ធ ហៅអាខុង អាយុ១៨ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។


ការចាប់ខ្លួនយោងតាមពាក្យបណ្តឹងពីជនរងគ្រោះទើបកម្លាំងអាវុធហត្ថបើកការស្រាវជ្រាវតាមជំនាញនិងឆែកតាមប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាពឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ដែលជាមុខសញ្ញាចាស់លួចនិងឆក់យ៉ាងសកម្ម យកមកសួរនាំ។ សមត្ថកិច្ចរឹបអូសបានម៉ូតូរបស់ជនសង្ស័យចំនួន៣គ្រឿង និងស្លាកលេខម៉ូតូ១បន្ទះ។


បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

-->
adverise with khmeread