នៅសុខៗមានសិស្សវិទ្យាល័យថ្មគោល៦៣នាក់ដួលសន្លប់

បាត់ដំបង ៖ សិស្សវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង ចំនួន២៦នាក់ដំបូង រងគ្រោះងងឹតមុខដួលសន្លប់ ត្រូវបានកម្លាំងប៉ូលិសស្រុកថ្មគោលជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្តសង្គ្រោះចំនួន០៦គ្រឿង និងខាងមន្ទីរពេទ្យបង្អែកស្រុកប្រើប្រាស់រថយន្ត០២គ្រឿង បានសង្រ្គោះសិស្សសាលា មកកាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ហើយបានកើនឡើងសរុបចំនួន៦៣នាក់ (ប្រុសម្នាក់) នៅវេលាម៉ោង២រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា មិនមានសិស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ។ចំពោះមូលហេតុកំពុងស្រាវជ្រាវ។ វិទ្យាល័យថ្មគោលមានអាគារចំនួន៥ខ្នង មាន៣២បន្ទប់ សិស្សបែងជាពីរគឺ ១-សិស្សអនុវិទ្យាល័យសរុប  ៧៨៣នាក់ ស្រី៤២២នាក់ និង២- សិស្សវិទ្យាល័យសរុប ១២៨២នាក់ ស្រី៦៩៧នាក់។ សរុប២០៦៥នាក់ ស្រី១១១៩នាក់៕

-->
adverise with khmeread