ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាជប៉ុន អូស្ត្រាលី នូវែលសេឡង់ អង់គ្លេស កាណាដា កំពុងពិចារណាហាមឃាត់ផលិតផលក្រុមហ៊ុន Huawei និង ZTE

ប្រទេសជប៉ុននឹងហាមឃាត់ការទិញផលិតផលក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង ZTE សម្រាប់កុងត្រាជាមួយនឹងរដ្ឋាភិបាលជប៉ុន ដែលជាចំណាត់ការមួយកំពុងត្រូវបានពិចារណានៅក្នុងបណ្តាប្រទេសផ្សេងទៀតដែលមានជាប់ទាក់ទងជាមួយសហរដ្ឋអាមេរិកដូចជាប្រទេសនូវែលសេឡង់ជាដើម។

យោងតាមវេបសាយ CNBC ដកស្រង់ចេញពីកាសែតភាសាជប៉ុន Yomiuri និយាយថា ច្បាប់លទ្ធកម្មអាចត្រូវបានផ្លាស់ប្តូរដោយប្រទេសជប៉ុននៅដើមសប្តាហ៍ក្រោយ។ ហើយគ្មានសេចក្តីថ្លែងការណ៍ជាផ្លូវការត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលជប៉ុននៅឡើយទេ។

ប្រភពមិនមានឈ្មោះនៅក្នុងប្រទេសជប៉ុនបានរាយការណ៍ថា មានការព្រួយបារម្ភផ្នែកសន្តិសុខដូចគ្នានឹងបណ្តាប្រទេសដទៃទៀតដូចជាអូស្ត្រាលី អង់គ្លេស និងកាណាដាជាដើម។ ប្រទេសទាំងនោះព្រួយបារម្ភនឹងការទាក់ទងផ្ដាច់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Huawei និង ZTE ទៅនឹងរដ្ឋាភិបាលចិន ហើយមានការភ័យខ្លាចថា ក្រុមហ៊ុនអេឡិចត្រូនិកចិននេះអាចនឹងធ្វើចារកម្មមិនត្រឹមតែប្រជាជនជប៉ុននោះទេ ប៉ុន្ដែមន្ត្រីរដ្ឋាភិបាលជប៉ុនក៏ច្រើនផងដែរ៕
 

-->
adverise with khmeread