Man Utd ផ្តោតគោលដៅផ្ទេរលើខ្សែការពារAlex Sandro របស់ក្លឹប Juventus

ក្តីសង្ឃឹមរបស់ក្លឹប​ Man Utdក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Alex Sandro ពីក្លឹប Juventus ត្រូវបរាជ័យដោយសារកីឡាកររូបនេះគ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីបន្តជាមួយក្លឹបយក្ស Serie A មួយនេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានក្លាយជាគោលដៅយូរអង្វែងរបស់លោក Jose Mourinho ព្រមទាំង​ Man City និង Chelsea កាលពី១៨ខែកន្លងទៅ។ក្លឹប Juventus បានត្រៀមផ្តល់កិច្ចសន្យាថ្មីដែលនឹងចងជើង Alex Sandro រហូតដល់ឆ្នាំ២០២៣ ជាមួយនឹងប្រាក់ចំណូល៣,៥លានផោនក្នុងមួយរដូវកាល។

កាលពីខែមុន Sandro បានសារភាពថា ខ្លួនសប្បាយចិត្តនៅជាមួយក្លឹប Juventus ប៉ុន្តែទទួលស្គាល់ថា ខ្លួនអាចនឹងចាកចេញពីក្របខណ្ឌ Serie A នេះក្នុងពេលណាមួយនៅអនាគត។

Sandro បាននិយាយថា “ខ្ញុំគិតថាថ្ងៃណាមួយ តើនរណាអាចដឹងថា អ្វីនឹងកើតឡើង? ខ្ញុំមានបំណងលេងនៅក្របខណ្ឌ​ EPL ប៉ុន្តែនៅពេលនេះ ខ្ញុំពិតជាសប្បាយចិត្តចំពោះទីកន្លែងដែលខ្ញុំនៅគឺក្លឹបដែលខ្ញុំកំពុងលេង និងលីកពានដែលខ្ញុំកំពុងលេង”។

កីឡាករវ័យ២៧ឆ្នាំរូបនេះក៏ធ្លាប់ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងដោះដូរជាមួយខ្សែការពារ Marcelo របស់ក្លឹប Real Madrid ផងដែរ ដែលតាមព័ត៌មានថា ចង់លេងជាមួយកីឡាករ Cristiano Ronaldo៕

-->
adverise with khmeread