ទិដ្ឋភាពខ្លោចចិត្តបង្ហាញពេលវេលាដែលបុរសហុងឌូរ៉ាស់ហុចកូនអាយុ៨ខែឱ្យទៅដៃគូក្រោមប្រហោងរបងព្រំដែនអាមេរិក

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យរំខានចិត្តមួយនៃជនភៀសខ្លួនហុងឌូរ៉ាស់មួយរូប បានហុចកូនអាយុទើបប្រាំខែរបស់គាត់ទៅឱ្យមិត្តស្រីតាមក្រោមរបងព្រំប្រទល់អាមេរិក ដូច្នេះពួកគេអាចស្វែងរកសិទ្ធិជ្រកកោន។

Joel Mendez វ័យ ២២ឆ្នាំ ដែលជាជាងថតរូបមួយរូបកំពុងបីត្រកងកូនប្រុសរបស់គាត់ Daniel ក្នុងទីក្រុង Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ខណៈដែលមិត្តស្រីវ័យ ២៤ឆ្នាំរបស់គាត់ បានលូនក្រោមរន្ធដ៏តូចចង្អៀតមួយនៅក្រោមរបងព្រំប្រទល់។

ទារកតូចដែលត្រូវបានហ៊ុមព័ទ្ធជាមួយអាវក្រណាត់ក្រាស់ពណ៌ប្រផេះ កំពុងបៅទឹកដោះគោក្នុងដបរបស់គាត់នៅអំឡុងការភៀសខ្លួន ហើយបានញញឹមទៅកាន់អ្នកថត ខណៈដែលម្តាយរបស់គាត់បានលូនក្រោមរបងនៅក្បែរគាត់៕


 

-->
adverise with khmeread