ឃាត់បុរសម្នាក់ញៀនថ្នាំបញ្ជូនទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌ៧មករាបានឃាត់ជនសង្ស័យម្នាក់ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៨ មករា ឆ្នាំ២០១៩ ម៉ោង ៣ និង៤០ នាទីរសៀលនៅចំណុចមុខផ្ទះលេខ ១៣៣អឺ៤ ផ្លូវ១០៧ ភូមិ១ សង្កាត់អូរឫស្សីទី១ ខណ្ឌ ៧មករា។ 

ប៉ូលិសនិយាយថា ដំបូងកម្លាំងប៉ូលិសខណ្ឌ ៧មករា បានល្បាតដល់ចំណុចមុខផ្ទះលេខ ១៣៣អឺ៤ ខាងលើសង្ស័យប្រើប្រាស់គ្រឿងញៀនក៏ឃាត់ខ្លួន ឈ្មោះ វិន ទី ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះកើតហេតុខាងលើមក ធ្វើតេសទឹកនោម មានសារធាតុញៀនក្នុងខ្លួន។

បច្ចុប្បន្ន ជនប្រើប្រាស់ខាងលើ បានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចាត់ការបន្ត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab