PSG ត្រៀមចំណាយ៦៨លានផោនដើម្បីផ្ទេរ ToniKroos ពីក្លឹប Real Madrid

        តាម​សេចក្តី​រាយការណ៍បានអះអាងថា ក្លឹប​PSGត្រៀម​ចំណាយ​ប្រាក់​​៦៨​លានផោន​ ដើម្បី​ផ្ទេរកីឡាករ Toni Kroos ពី​ក្លឹប Real Madrid នៅ​រដូវក្តៅ​នេះ។

        បន្ទាប់ពី​ត្រូវ​ក្រុម Man Utd​ទម្លាក់ចេញ​ពី​ក្របខណ្ឌ​ CL ​នៅវគ្គ​១៦​ក្រុម​ចុងក្រោយ​មក ក្រុម​ PSG​ ត្រៀមពង្រឹងក្រុម​ឡើងវិញ។ស្របពេល​កីឡាករ Adrien Rabiotគ្រោងនឹង​ចាកចេញពី​ក្លឹបនេះ Kroos បាន​ក្លាយជា​គោលដៅ​ផ្ទេរ​ដ៏ស័ក្តិសមបំផុត។

        ក្លឹប PSG មាន​បំណង​ចំណាយ​៦៨​លានផោន​ ដើម្បី​ផ្ទេរ​កីឡាករ​រូប​នេះ​ ហើយ​នឹង​តំឡើង​ប្រាក់ឈ្នួល​៥០ភាគរយ​ពី​លើ​កិច្ច​សន្យា​ចាស់​ជាមួយក្លឹប Real Madrid

        ប៉ុន្តែការ​វិលត្រឡប់​របស់គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក ZinedineZidaneជា​គ្រូបង្វឹកជាថ្មីរបស់​ក្រុម Real Madrid អាចនឹង​ធ្វើ​ឲ្យ​ខូច​ផែន​ការ​របស់ពួកគេ​ ដោយសារតែ​លោកZidance​ចាត់​ទុក ​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់រូបនេះ​ជា​ផ្នែក​សំខាន់​នៃ​ក្រុម​របស់លោក៕

-->
adverise with khmeread