យានជប៉ុនប្រថុយគ្រោះថ្នាក់ដើម្បីទម្លាក់គ្រាប់បែកមួយទៅលើអាចម៍ផ្កាយ

ទីភ្នាក់ងារអវកាសជប៉ុន បានទម្លាក់គ្រាប់បែកទំហំប៉ុនបាល់បេសបលមួយគ្រាប់ទៅលើអាចម៍ផ្កាយមួយ ក្នុងគោលបំណងដើម្បីស្វែងយល់ពីប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ។

យានអវកាស Hayabusa2 ត្រូវបានប្រើប្រាស់ដើម្បីបញ្ជូនដុំសំណបំផ្ទុះទៅកាន់អាចម៍ផ្កាយ ឈ្មោះ 162173 Ryugu ដែលមានចម្ងាយជាង ៣០០លានគីឡូម៉ែត្រពីផែនដី ដើម្បីបង្កើតរណ្តៅមួយសម្រាប់ប្រមូលយកសំណាកគំរូកំទេចដីពីទីនោះដើម្បីយកមកពិសោធន៍។

ទីភ្នាក់ងាររុករកអវកាសជប៉ុន (Jaxa) បានទទួលស្គាល់ថាបេសកកម្មមួយនេះបានទទួលជោគជោគជ័យ បើទោះបីជាមានហានិភ័យខ្ពស់ដែលយាន Hayabusa2 អាចនឹងត្រូវប៉ះទង្គិចដោយបំណែកកំទេចកំទីពីការបំផ្ទុះនេះក៏ដោយ។

អ្នកវិទ្យាសាស្រ្តជប៉ុនបាននិយាយកាលពីថ្ងៃសុក្រថា យានអវកាសនេះអាចត្រឡប់មកវិញដោយនៅសភាពដដែល បន្ទាប់ពីទម្លាក់ "គ្រាប់បំផ្ទុះតូចមួយ" ដែលមានទម្ងន់ត្រឹមតែពីរគីឡូក្រាមប៉ុណ្ណោះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab