កូនអាយុ ៣ ឆ្នាំចុចលេខកូដ iPad ខុសច្រើនដងពេក បណ្តាលឱ្យ iPad របស់ឪពុកគាំងជិត ២៦ លាននាទី ស្មើនឹង ៤៩ ឆ្នាំទើបអាចបើកបានឡើងវិញ

អ្នកនិពន្ធម្នាក់ជួបឧបទ្ទវហេតុជាប់សោ iPad ដោយកូនអាយុបីឆ្នាំរបស់គាត់រហូតដល់ទៅ ២៥.៥៣៦.៤៤២ នាទី បន្ទាប់ពីកូនគាត់ចុចរាវលេខសម្ងាត់ខុសជាប់រហូត។

Evan Osnos បុគ្គលិកនិពន្ធម្នាក់នៅ New York បានផុសរូបភាព iPad ជាប់សោលើបណ្ដាញសង្គម Twitter របស់គាត់ ដោយវាជាប់សោរហូតដល់ទៅ ៤៩ ឆ្នាំឯណោះ។

សារលើ iPad នោះសរសេរថា "iPad ត្រូវបានបិទដំណើរ សូមព្យាយាមម្ដងទៀតក្នុងរយៈពេល ២៥.៥៣៦.៤៤២ នាទី (ស្មើនឹង ៤៩ឆ្នាំ)"។

យោងតាមបុគ្គលិក Apple បញ្ហានេះហាក់បីដូចជាមិនអាចដោះស្រាយបានទេ ហើយកាលណាវាយលេខសម្ងាត់ខុសច្រើនដង ទិន្នន័យលើឧបករណ៍នោះនឹងត្រូវលុបចោលដោយខ្លួនវា៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab