មកជួបជាមួយ អ្នកវិទ្យាសាស្ត្រស្រីវ័យក្មេងរូបនេះដែលជួយឱ្យយើងបានឃើញរូបភាព Black Hole ជាលើកដំបូង

នាង Katherine Bouman មានរឿងសម្ងាត់មួយ។ ក្បួនពេជគណិតមួយ ដែលនាងបានបង្កើត បានភ្ជាប់ជាមួយគ្នាទៅនឹងរូបភាពមួយរបស់ Black Hole ។ នាងមិនប្រាប់នរណាទាំងអស់ លើកលែងតែមិត្តរួមការងាររបស់នាង។ រហូតដល់ថ្ងៃនេះ នៅពេលក្រុម Event Horizon Telescope ដែលមាននាង Bouman ជាសមាជិកម្នាក់ បានលាតត្រដាងរូបភាពដំបូងបង្អស់របស់ Black Hole។

នាង Bouman វ័យ ២៩ ឆ្នាំ បច្ឆាបណ្ឌិតស្រាវជ្រាវម្នាក់នៅមជ្ឈមណ្ឌល Harvard-Smithsonian សម្រាប់តារាវិទូ បានសិក្សាលើក្បួនពេជគណិតមួយអស់ពេល ៦ ឆ្នាំ ចាប់តាំងពីនាងរៀនចប់នៅសាកលវិទ្យាល័យ MIT។

នាង គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ដ្រកុំព្យូទ័របីនាក់ ដែលប្រើក្បួនពេជគណិតនេះដើម្បីដំណើរការទិន្នន័យ ដែលប្រមូលបានដោយគម្រោង Event Horizon Telescope ជាការសហការនៃតារាវិទូ វិស្វករ និងគណិតវិទូនៅទូទាំងពិភពលោក។

កែវយឹតនៅទូទាំងពិភពលោកប្រមូលរលកវិទ្យុប្រេកង់ខ្ពស់ពីតំបន់កម្ចុំផ្កាយ Messier 87 (M87) ជាកាឡាក់ស៊ីមួយដែលមាន Black Hole ដ៏ធំបំផុតនៅចម្ងាយ ៥៤ លានឆ្នាំពន្លឺពីផែនដី។

រូបភាពដែលបានចែករំលែកកាលពីថ្ងៃពុធ ដែលត្រូវបានគេប្រៀបធៀបទៅនឹងនំដូណាត់ ឬ Eye of Sauron ឬ Rembrandt គឺជាសមាសធាតុនៃការកសាងឡើងវិញជាច្រើន។

នាង Bouman និយាយថា "យើងបានធ្វើឱ្យព្រិលរូបភាពពីរ ហើយបន្ទាប់មករួមបញ្ចូលគ្នាទៅជារូបភាពមួយដូចរូបភាពដែលយើងបានបង្ហាញនៅថ្ងៃនោះ។ កងនៃសមាធាតុដែលនៅជុំវិញកញ្ចុំផ្កាយ M87 មានព្រះអាទិត្យដល់ទៅ ៦,៥ ពាន់លាន គឺជាអ្វីមួយដែលយើងមិននឹកស្មានដល់"។

សរុបមកទិន្នន័យដែលប្រមូលពីកែវយឹតជុំវិញពីភពលោកមានទំហំរហូតដល់ទៅ ៥.២៤២.៨៨០ ជីហ្គាបៃឯណោះ ទម្រាំរកឃើញរូបភាព Black Hole មួយនេះបាន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab