លើកដំបូងក្នុងប្រវត្តិសាស្ត្រ! កូនង៉ែតទី១បានកើត បន្ទាប់ពីប្រើ DNA ពីមនុស្សបីនាក់បញ្ចូលគ្នា

ក្រុមគ្រូពេទ្យក្រិកនិងអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ទី ១១ មេសាបានប្រកាសអំពីការចាប់កំណើតរបស់ទារកម្នាក់ដោយប្រើប្រាស់ DNA ពីមនុស្សបីនាក់ បន្ទាប់ពីការព្យាបាលភាពគ្មានកូនដ៏ចម្រូងចម្រាស់ដែលបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងអំពីក្រមសីលធម៌។

ក្រុមគ្រូពេទ្យនេះបានប្រើប្រាស់ស៊ុតពីម្តាយអារម្នាក់ មេជីវិតរបស់បុរសពោះម៉ាយម្នាក់ និងស៊ុតរបស់ស្ត្រីម្នាក់ទៀតដើម្បីបង្កើតកូនប្រុសម្នាក់ ដោយផ្ទេរហ្សែនជាមួយនឹងក្រូម៉ូសូមពីម្តាយទៅស៊ុតញីរបស់ម្ចាស់បរិច្ចាគ ដែលហ្សែនផ្ទាល់របស់នាងត្រូវបានយកចេញ នៅក្នុងដំណើរការមួយ ដែលក្រុមគ្រូពេទ្យ បានសាទរថាជា "បដិវត្តន៍" ផ្នែកវេជ្ជសាស្រ្ត។

បច្ចេកទេសផ្លាស់ប្តូរ DNA ស្រដៀងគ្នានេះត្រូវបានប្រើនៅម៉ិកស៊ិកក្នុងឆ្នាំ ២០១៦ ដើម្បីបញ្ចៀសការចម្លងជំងឺតំណពូជ (ជំងឺអារ) របស់ម្តាយទៅកូនរបស់នាង។

ប៉ុន្តែករណីនៅប្រទេសក្រិកគឺជាករណីលើកដំបូងបង្អស់ ដែលបច្ចេកទេសបង្កាត់មេជីវិត IVF (ការបង្កកំណើតក្នុងស្បូន) ដោយប្រើ DNA ពីមនុស្សបីនាក់ត្រូវបានធ្វើឡើង ដើម្បីអនុញ្ញាតឱ្យម្ដាយម្នាក់ដែលមិនអាចបង្កើតកូនបាន អាចពរពោះបាន។

វិទ្យាស្ថានជីវិតរបស់ប្រទេសក្រិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទារកដែលកើតកាលពីថ្ងៃព្រហស្បតិ៍ទី១១មេសានិងមានទម្ងន់ ២,៩៦ គីឡូក្រាម ត្រូវបានសម្រាលដោយស្ត្រីជនជាតិក្រិកវ័យ ៣២ ឆ្នាំម្នាក់ ដែលបានទទួលយកបច្ចេកទេសបង្កាត់មេជីវិត IVF មិនជោគជ័យជាច្រើនលើក។

ប្រធានវិទ្យាស្ថានជីវិតលោកវេជ្ជបណ្ឌិត Panagiotis Psathas បាននិយាយថា "ថ្ងៃនេះ ជាលើកដំបូងនៅលើពិភពលោក ដែលសិទ្ធិមិនអាចបំបាត់បានរបស់ស្ត្រីក្នុងការក្លាយជាមាតាជាមួយកូនដែលមានហ្សែនរបស់នាង បានក្លាយជាការពិត"៕

adverise with khmeread

អ្នកនឹងចូលចិត្ត