Atletico Madird ចាប់អារម្មណ៍ចង់ផ្ទេរខ្សែប្រយុទ្ធ Edin Cavani ប្រសិនបើ Diego Costa ចាកចេញ

ក្លឹប Atletico Madrid បាន​ផ្តល់​អាទិភាព​លើការផ្ទេរ​ខ្សែប្រយុទ្ធ Edinson Cavani របស់​ក្លឹប PSG នៅ​រដូវក្តៅនេះ​ ។

ខណ:ដែលខ្សែប្រយុទ្ធ Antoine Griezmann បាន​បញ្ជាក់​រួច​ហើយ​ថា ខ្លួន​នឹង​ចាកចេញ​ពី​ប្រទេសអេស្ប៉ាញ​ ហើយខ្សែប្រយុទ្ធ Diego Costa ក៏ត្រូវ​គេភ្ជាប់ទៅ​នឹង​ការ​ផ្ទេរចេញ​ផងដែរ បន្ទាប់ពី​មាន​ជម្លោះជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Atletico ហើយ​ Costa ក៏បានបដិសេធ​មិន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាល​ពី​ខែ​មេសាផងដែរ។

គ្រូបង្វឹកក្លឹប Atl. Madrid លោក Diego Simeone បាន​ជ្រើស​រើស​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ​ដែល​មាន​បទពិសោធន៍ច្រើន​រូបនេះ ជា​ជម្រើស​ ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធរបស់ខ្លួន​ ជា​ពិសេស​ប្រសិនបើ​ខ្សែប្រយុទ្ធDiego Costa ចាកចេញ។     

ក្លឹប Atletico ខ្វះ​ខ្សែប្រយុទ្ធដែលមានគុណភាព​ជា​បន្តបន្ទាប់ ហើយ​ Cavani គឺជាជម្រើសដ៏ស័ក្តិសម​សម្រាប់តំណែងនេះ។

Cavani នៅសល់​កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀតជាមួយ​ក្លឹប​ជើង​ឯក​បារាំង​ PSG ហើយ ​ក្លឹប Atletico មាន​ជំហរ​ច្បាស់លាស់ក្នុង​ការ​ផ្ទេរ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ៕

adverise with khmeread