អ្នកវិទ្យាសាស្ត្រចិនរកឃើញបច្ចេកទេសថ្មីអាចលុបបំបាត់ពូជមូសខ្លាបង្កជំងឺគ្រុនឈាម

យោងតាមការស្រាវជ្រាវមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា បច្ចេកទេសថ្មីទើបរកឃើញ ដែលយកវិធីសាស្ត្រពីរមកប្រើដើម្បីកម្ចាត់មូសចម្លងមេរោគនោះ អាចកម្ចាត់ពូជមូសខាំបង្កជំងឺយ៉ាងមានប្រសិទ្ធភាពនៅទីតាំងសាកល្បងចំនួនពីរកន្លែងនៅក្នុងប្រទេសចិន។

ពពួកមូសគោលដៅទាំងនោះគឺជាប្រភេទមូសពិបាកក្នុងការគ្រប់គ្រងហៅថា Aedes Albopictus ឬ "មូសខ្លា" ជាភ្នាក់ងារបង្កជំងឺហ្សីកានិងជំងឺគ្រុនឈាម។

លោក Peter Armbruster សាស្ត្រាចារ្យនៅដេប៉ាតេម៉ង់ជីវវិទ្យានៅសាកលវិទ្យាល័យ Georgetown University បាននិយាយថា ការសិក្សានេះ "បង្ហាញពីសក្តានុពលនៃឧបករណ៍ថ្មីដ៏ខ្លាំងក្លា"។

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្រត្រួតពិនិត្យពេញនិយមចំនួនពីរ គឺ ការប្រើប្រាស់វិទ្យុសកម្ម ដែលសម្លាប់មូសយ៉ាងមានប្រសិទ្ធភាព និង ការប្រើបាក់តេរីឈ្មោះ Wolbachia ដែលធ្វើឱ្យស៊ុតរបស់មូសងាប់នៅពេលបង្កាត់ពូជ។

ពួកអ្នកស្រាវជ្រាវបានធ្វើការសាកល្បងពីរឆ្នាំនៅតំបន់ពីរនៅលើកោះមួយនៅទន្លេខេត្តក្វាងចូវ កន្លែងដែលមូសខ្លាអាស៊ីត្រូវបានស្តីបន្ទោសចំពោះអត្រាឆ្លងជំងឺគ្រុនឈាមខ្ពស់បំផុតនៅចិន៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16