អាមេរិកខាងជើងយប់ថ្ងៃទី៣១កក្កដា នឹងមើលឃើញព្រះចន្ទខ្មៅរះ ហើយចំណែកឯពិភពលោកទាំងមូលវិញនឹងមើលឃើញវានៅថ្ងៃទី ៣០ សីហា តើព្រះចន្ទខ្មៅនេះមានន័យដូចម្តេច?

អ្នកធ្លាប់តែឮព្រះចន្ទក្រហម ឬព្រះចន្ទឈាម និងព្រះចន្ទពណ៌ខៀវ ប៉ុន្ដែអ្នកប្រហែលជាមិនទាន់ឮព្រះខ្មៅនៅឡើយទេ។

បាតុភូតនេះកំពុងកើតឡើងម្ដងទៀតនៅអាមេរិកខាងជើងនៅថ្ងៃទី ៣១ កក្កដា ដែលវាធ្លាប់កើតឡើងម្ដងក្នុងឆ្នាំ ២០១៦។ ហើយពិភពលោកទាំងមូលនឹងត្រូវរង់ចាំដល់ថ្ងៃទី ៣០ ខែសីហា ដើម្បីឃើញបាតុភូតដ៏មហាកម្រមួយនេះម្តងទៀត។

ប៉ុន្ដែ ព្រឹត្តិការណ៍នេះមានន័យដូចម្ដេចទៅ? ហើយហេតុអ្វីបានជាវាសំខាន់? នេះជាអ្វីដែលអ្នកត្រូវដឹងអំពីព្រឹត្តិការណ៍តារាវិទូមួយនេះ។

* អ្វីជាព្រះចន្ទខ្មៅ? ព្រះចន្ទខ្មៅគឺជាព្រះចន្ទថ្មីទីពីរនៃខែ ជាអ្វីមួយដែលកម្រកើតឡើង។ វាធ្វើការស្រដៀងទៅនឹងឆ្នាំបង្គ្រប់ដែរ។ វដ្តចន្ទគតិជាធម្មតាចំណាយពេលប្រហែល ២៩ ថ្ងៃដើម្បីបញ្ចប់ ប៉ុន្ដែខែរបស់ពួកយើងរាងយូរជាងបន្តិច។ ដូច្នេះពេលខ្លះរៀងរាល់ ៣២ ខែ យើងនឹងឃើញព្រះចន្ទពេញវង់ចំនួនពីរ ឬព្រះចន្ទថ្មីចំនួនពីរ។ ព្រះចន្ទពេញវង់ទីពីរក្នុងខែមួយ ត្រូវបានគេហៅវាថា ព្រះចន្ទខៀវ និងព្រះចន្ទទីពីរថ្មី គេហៅថា ព្រះចន្ទខ្មៅ។

ប៉ុន្តែព្រះចន្ទខ្មៅក៏សំដៅទៅលើខែមួយដែលមិនមានព្រះចន្ទថ្មី ដែលអាចធ្វើទៅបានតែនៅក្នុងខែកុម្ភៈដោយសារតែមានថ្ងៃតិចជាងគេ។ នេះមិនសូវជាមានដូចព្រះចន្ទខ្មៅដទៃទៀតទេ ហើយវាកើតឡើងប្រហែលមួយទសវត្សរ៍ម្តងប៉ុណ្ណោះ។

* អ្វីដែលយើងនឹងឃើញ អំឡុងពេលព្រះចន្ទខ្មៅ? ពិតណាស់ គឺគ្មានអ្វីទាំងអស់។ ព្រះចន្ទខ្មៅ គឺគ្រាន់តែជាព្រះចន្ទថ្មីមួយប៉ុណ្ណោះ អត្ថន័យសំខាន់តែមួយគត់គឺវាជាព្រះចន្ទទីពីរ។ ដូច្នេះយើងនឹងមិនមើលឃើញព្រះចន្ទខ្មៅដោយភ្នែកទទេនោះឡើយ ដោយសារតែវាងងឹតតាមមេឃបាត់ទៅហើយ។ មួយមាត់ចុងក្រោយ ប្រសិនបើថ្ងៃទី ៣០ សីហា អ្នកមើលលើមេឃបាត់ព្រះចន្ទនោះ គឺជាព្រះចន្ទខ្មៅហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab