អីក៏ឡួយម្លេះ…! Samsung Galaxy Tab A 8'' ស៊េរី 2019 ពិតជាទំនើប អស្ចារ្យខ្លាំងណាស់!

ភ្នំពេញថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩៖ ពិតជាមិនគួរឱ្យជឿមែន! គ្រាន់តែឃើញភ្លាមពេញចិត្តស្តូកតែម្តង! Samsung Galaxy Tab A ទំហំ 8 អ៊ីញ នេះគឺពិតជាស្រស់ស្អាត និងទាក់ទាញជាទីបំផុត! ទាំងរូបរាង ចំណុចពិសេសៗ និងតម្លៃ គឺពិតជាអាចធ្វើឱ្យអតិថិជនដែលនិយមគាំទ្រថេប៊្លែតរបស់ សាមសុង ទាំងអស់ បាក់ចិត្តស្រឡាញ់ និងជាវយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងកូនៗជាទីស្រឡាញ់តែម្តង!

គួរបញ្ជាក់ផងដែរថា Samsung Galaxy Tab A ទំហំ 8 អ៊ីញ ស៊េរីឆ្នាំ 2019 គឺជាថេប៊្លែតថ្មីប្លែក ព្រីមៀម និងអស្ចារ្យក្នុងកំណត់ត្រារបស់ សាមសុង។ ជាមួយនឹងការរចនារូបរាងស្អាត ស្រាល ស្តើង ស្រោបដោយលោហៈភ្លឺរលោង ងាយស្រួលកាន់ដោយដៃម្ខាង មាំធន់ និងថាមពលថ្មធំមិនធ្លាប់មានអាចធ្វើឱ្យលោកអ្នក ឬកូនៗជាទីស្រឡាញ់រីករាយជាមួយនឹងការកម្សាន្តនានាគ្រប់ទីកន្លែង គ្រប់ពេលវេលា បានយ៉ាងរីករាយបំផុតដោយបំពាក់នូវមុខងារ Kids Home សម្រាប់គ្រប់គ្រងការលេងរបស់ពួកគេបាន!

ខាងក្រោមនេះគឺជាការសង្ខេបនូវលក្ខណៈពិសេសៗរបស់ Samsung Galaxy Tab A 8'' ស៊េរី 2019៖

* Kids Home:

មានកម្មវិធីកម្សាន្ត និងសិក្សាសម្រាប់កុមារយ៉ាងច្រើនសម្បូរបែបដែលអាចជួយពន្លឿន និងធ្វើឱ្យកូនៗជាទីស្រឡាញ់របស់អ្នកកាន់តែវៃឆ្លាត!

* Dual Speaker:

មានឧបករណ៍បញ្ចេញសំឡេងដល់ទៅ 2 នៅផ្នែកខាងក្រោមដែលអាចផ្តល់សំឡេងបានឮរងំខ្លាំង!

* Storage & Performance:

- តួ ៖ ធ្វើពីលោហៈរលោងចាំងជាប់ធន់

- អេក្រង់៖ ទំហំ 8 អ៊ីញ (WXGA TFT 1280 x 800) ធំងាយស្រួលមើលរូបភាពច្បាស់ល្អ

- ល្បឿនដំណើរការ៖ Quad 2.0 GHz,  Qualcomm Snapdragon 429

- ប្រព័ន្ធដំណើរការ៖ Android Pie

- កាមេរ៉ា៖ ទំហំ 8MP (កាមេរ៉ាក្រោយ) + 2MP (កាមេរ៉ាមុខ)

- ថាមពលថ្ម៖ កម្លាំងថ្មធំ ខ្លាំង ប្រើបានយូរ ទំហំ 5,100 mAh

- រ៉េម ៖ 2GB

- ទំហំផ្ទុក៖ 32 GB

- SD Card ៖ អាចបន្ថែមក្រៅបានរហូតដល់ 512 GB

- ពណ៌៖ 2 ពណ៌គឺ ពណ៌ខ្មៅ និងពណ៌ទឹកប្រាក់

ជាមួយអ្វីដែលបានរៀបរាប់ខាងលើគឺពិតជាអស្ចារ្យខ្លាំងណាស់! តែហេតុអ្វីក៏មិននិយាយពីតម្លៃ? ឡូយហើយទំនើបអ៊ីចឹងប្រាកដជាមិនថោកទេ! បើមិនថ្លៃបានចម្លែកមើលទៅ! សូមបញ្ជាក់ថា Samsung Galaxy Tab A 8'' ស៊េរី 2019 នេះគឺមិនថ្លៃទេ! តម្លៃត្រឹមតែ 169 ដុល្លារ តែប៉ុណ្ណោះ!!

យ៉ាងម៉េចដែរ? ភ្ញាក់ផ្អើល និងមិនគួរឱ្យជឿមែនទេ? នៅចាំអីទៀត? ប្រញាប់ទៅជាវឥឡូវនេះភ្លាមទៅ! បើសិនខ្ញុំស្មានមិនខុសទេសម្រាប់ Samsung Galaxy Tab A 8'' ស៊េរី 2019 នេះគឺអាចនឹងដាច់ស្តុកផងក៏ថាបាន! សូមរួសរាន់ប្រយ័ត្នទិញអត់ទាន់គេ!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232  ។

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab