មនុស្សជិត១ភាគ៤នៅលើពិភពលោកប្រឈមវិលត្រឡប់ទៅ "ថ្ងៃសូន្យ" នៅពេលទឹកសាបអស់រលីងពីប្រទេសរបស់ពួកគេ

ជិតមួយភាគបួននៃចំនួនប្រជាជនពិភពលោកប្រឈមនឹងកង្វះទឹក ដែលជិតមកដល់ហើយ។ ប្រទេសសរុបចំនួន ១៧ ប្រទេស ដែលជាជម្រករបស់ប្រជាជនជាងមួយភាគបួននៃចំនួនប្រជាជនពិភពលោក កំពុងទទួលរងនូវកង្វះទឹកកម្រិតខ្ពស់បំផុត ហើយតំបន់ទាំងនោះនឹងរីងស្ងួតក្នុងពេលខាងមុខ។

ទីភ្នាក់ងារវាយតម្លៃហានិភ័យទឹកសាប ហៅថា Aqueduct Water Risk Atlas របស់វិទ្យាស្ថានធនធានពិភពលោក (WRI) កាលពីថ្ងៃពុធទី៧សីហាបានចេញផ្សាយរបាយការណ៍មួយ ដោយចាត់ថ្នាក់លើកង្វះទឹក ហានិភ័យនៃគ្រោះរាំងស្ងួត និងហានិភ័យនៃគ្រោះទឹកជំនន់តាមដងទន្លេនៅជុំវិញពិភពលោក។

វិទ្យាស្ថាន WRI បាននិយាយថា "កសិកម្ម ឧស្សាហកម្ម និងទីក្រុងនានា កំពុងប្រើប្រាស់ទឹកដែលមាននៅលើផ្ទៃដី និងក្រោមដីប្រមាណ ៨០ ភាគរយក្នុងមួយឆ្នាំគិតជាមធ្យម" នៅក្នុងប្រទេសចំនួន ១៧ ដែលរងគ្រោះខ្វះទឹកធ្ងន់ធ្ងរខ្លាំងជាងគេ។

ប្រទេសទាំងនោះរួមមាន កាតា អ៊ីស្រាអែល លីបង់ អ៊ីរ៉ង់ ហ្ស៊កដានី លីប៊ី កូវ៉ែត អារ៉ាប់រួមអេមីរ៉ាត អេទ្រា អារ៉ាប៊ីសាអូឌីត សាន់ម៉ារីណូ បារ៉ែន ឥណ្ឌា ប៉ាគីស្ថាន តួកម៉េនីស្ថាន អូម៉ង់ និងបុតស្វាណា បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១៧ ដែលខ្វះទឹកធ្ងន់ធ្ងរ ហើយក៏មានប្រជាជនជិត ១ មួយភាគបួននៃប្រជាជនក្នុងពិភពលោកផងដែរ។

ហើយក៏មានប្រទេសចំនួន ២៧ ផ្សេងទៀតមានក្នុង "បញ្ជីខ្វះធ្ងន់ធ្ងរ" ផងដែរ រួមមានក្រិក បែលហ្ស៊ិក និងព័រទុយហ្កាល់។

រីឯកម្ពុជាវិញ គឺស្ថិតក្នុងបញ្ជីខ្វះទឹកបន្តិចបន្តួចប៉ុណ្ណោះ អាចនិយាយបានថា មានទឹកច្រើនក្នុងចំណោមប្រទេសទាំង ៦៥ ដទៃទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab