ច្បាស់ការហើយ! កំពូលស្មាតហ្វូនប្រើ 5G ដំបូងគេបង្អស់នៅកម្ពុជា គឺ Huawei Mate 20 X (5G)!

ភ្នំពេញ ថ្ងៃទី 7 សីហា ឆ្នាំ 2019 ៖ Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបញ្ជាក់ថាអាចប្រើបណ្តាញសេវា 5G បាន បន្ទាប់ពីការធ្វើតេស្តលើបណ្តាញសេវារបស់ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា។ កំពូលស្មាតហ្វូននេះ នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុន ដល់ប្រជាជនកម្ពុជា លើការប្រើប្រាស់បណ្តាញសេវា 5G ជាមួយបច្ចេកដ៏ទំនើបនិងចុងក្រោយបំផុត។

កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេ ដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើ     ឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G ។

កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh។

ការបញ្ជាក់ពីការប្រើប្រាស់បណ្តាញសេវា 5G ដំបូងគេបង្អស់នេះ គឺមិនមែនមានតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានការទទួលស្គាល់ពីស្ថាប័នពិភពលោក Global Certification Forum ( GCF) ដែល Huawei Mate 20 X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់ដែលអាចប្រើ 5G បាន ។

កំពូលស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា 5G នៅលើការប្រើប្រាស់ស្មាតហ្វូន។ តាមដានទាំងអស់គ្នា ពីការប្រកាសលក់ជាផ្លូវការ នៃការមកដល់នៃកំពូលស្មាតហ្វូន Huawei Mate 20 X (5G)!


សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab