លក្ខណៈពិសេសល្អបំផុតទាំង ១០ របស់ Galaxy Note 10+ ដែលពុំទាន់មានទូរស័ព្ទណាធ្វើដូច ឃើញហើយច្បាស់ជាស្រែកថា Wow!

Samsung ទើបតែបញ្ចេញទូរស័ព្ទស៊េរីថ្មីនៃត្រកូល Note គឺ  Galaxy Note 10 និង Note 10+។ ទូរស័ព្ទស្មាតហ្វូនទាំងពីរម៉ូដែលនេះ បានពាំនាំនូវកេរ្តិ៍ដំណែលនៃការរចនាដ៏ពិសេស និងទាក់ទាញរបស់ Samsung ដែលពោរពេញទៅមុខងារពិសេសៗ និងហាតវែលដ៏ខ្លាំងក្លាមកជាមួយ។ ហើយវាក៏ប្រហែលជាមូលហេតុដែលធ្វើឱ្យទូរស័ព្ទទាំងពីរនេះមានតម្លៃថ្លៃផងដែរ។

ខាងក្រោមនេះ ជាមូលហេតុដែលធ្វើទូរស័ព្ទនេះមានតម្លៃថ្លៃ ហើយអ្នកក៏ប្រហែលជាមិនរារែកក្នុងការចាប់កាន់ទូរស័ព្ទដៃមួយគ្រឿងនេះដែរ នៅពេលដឹងមុខងារពិសេសៗ ដែលមិនទាន់មានទូរស័ព្ទណាធ្វើដូច។

១. មុខងារ Zoom-in Mic ៖ មុខងារនេះ បង្កើតឡើងដើម្បីលុបចោលរាល់សំឡេងមិនត្រូវការ នៅពេលអ្នកថតវីដេអូ។ ច្បាស់ណាស់នៅពេលអ្នក ប្រើទូរស័ព្ទស្មានហ្វូនមួយចំនួន យើងថតវីដេអូ ហើយសំឡេងរំខានពីសងខាងយើងនឹងធ្វើឱ្យវីដេអូនោះលែងចាប់អារម្មណ៍ រួមមានទាំងសំឡេងខ្យល់ផងដែរ។ តែសម្រាប់ Samsung ពីរម៉ូដែលនេះ ប្រើនូវមុខងារ Zoom-in Mic ដែលអ្នកថតវីដេអូទៅលើនរណាម្នាក់ វានឹងចាប់តែសំឡេងបុគ្គលនោះតែប៉ុណ្ណោះ។

២. មុខងារ SuperSteady ក្នុងវីដេអូប្រភេទ Hyperlapse ៖ ពេលនេះត្រកូល Note ចេញថ្មី បាននាំមកនូវមុខងារ SuperSteady (មុខងារទប់លំនឹង) ទៅលើវីដេអូខាល់លឿនៗ (វីដេអូពង្រួមពេលវេលា) ក្នុងកម្រិតមួយប្លែក។ មុខងារនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ អ្វីគួរឱ្យកត់សម្គាល់ គឺការទប់លំនឹងដ៏ខ្លាំង មិនថាអ្នកថតវីដេអូប្រភេទ Hyperlapse ដោយកាន់នឹងដៃផ្ទាល់នោះឡើយ។

៣. មុខងារ Dex ៖ អ្នកប្រើមួយចំនួនប្រហែលជាដឹងពីមុខងារមួយនេះ វាបំលែងទូរស័ព្ទស្មានហ្វូនទៅជាកូនកុំព្យូទ័រ ដែលមិនទាន់មានទូរស័ព្ទណាធ្វើបាននៅឡើយទេ។ លើសពីនោះអ្នកក៏អាចភ្ជាប់មុខងារកុំព្យូទ័រនេះជាមួយនឹងកុំព្យូទ័រដែលប្រើប្រព័ន្ធប្រត្តិបត្តិការ Window 10 និង Mac បានផងដែរ។ រឹតតែមិននឹកស្មានដល់នោះ គឺអ្នកអាចភ្ជាប់នូវ Keyboard និង Mouse ពីខាងក្រៅបានទៀតផង។ ចំពោះមុខងារនេះ ក៏មាននៅលើប្រភេទ Tablet ត្រកូល Galaxy Tab S ផងដែរ។

៤. មុខងារ Link to Windows 10 ដើម្បីបញ្ជា Screen Mirroring ៖ ក្រុមហ៊ុន Microsoft បានចាប់ដៃគូគ្នាជាមួយនឹង Samsung ប្រើមុខងារឈ្មោះ Link to windows។ មុខងារនេះអនុញ្ញាតឱ្យអ្នកចម្លងអ្វីចេញពីកុំព្យូទ័រ និងអាចបញ្ជាកុំព្យូទ័រដោយផ្ទាល់ចេញពីទូរស័ព្ទដៃរបស់អ្នក។

៥. មុខងារ Build-in 3D Scanner ៖ វាគឺជាមុខងារដ៏ឡូយមួយផ្សេងទៀតរបស់ Galaxy Note 10+ ហើយអ្នកនឹងចំណាយប្រាក់ជាង ១ ពាន់ដុល្លារ ដើម្បីកាន់ប្រើមុខងារមួយនេះ។ ដោយប្រើកាមេរ៉ា DepthVision នៅលើ Galaxy Note 10+ អ្នកអាចស្កែនវត្ថុមួយ និងបង្កើតជារូបភាព 3D ចេញភ្លាមៗ។ ហើយមុខងារនេះជាមុខងារផ្ដាច់មុខ ខណៈដែលវាមិនបានបញ្ជូលទៅលើ Note 10 នោះទេ។

៦. PlayGalaxy Link ៖ Samsung បាននាំមកនូវកម្មវិធីថ្មីហៅថា PlayGalaxy Link ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមស្ទ្រីមពីកុំព្យូទ័ររបស់អ្នកទៅលើទូរស័ព្ទទាំងពីរម៉ូដែលនេះ។

៧. Video Editing ៖ ក្រុមហ៊ុនកូរ៉េនេះក៏បានបញ្ចូលកម្មវិធីមួយទៀតក្នុងកាមេរ៉ា ដែលជាមុខកាំភ្លើងធំរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកប្រើកែវីដេអូពេលកំពុងថតបាន។

៨. មុខងារ Air Actions ៖ ប៊ិក S Pen នៅលើត្រកូល Note គឺមានប្រយោជន៍រួចទៅហើយ។ Samsung ក៏បានបន្ថែមមុខងារថ្មីសម្រាប់ប៊ិក S Pen ហៅថា Air Actions។ វាអនុញ្ញាតឱ្យអ្នកគ្រប់គ្រងទូរស័ព្ទ ដោយប្រើប៊ិក S Pen ដូចមេធ្មប់ប្រើដំបងសីលអ៊ីចឹង។ ហើយវាក៏មិនមែនដំណើរការលើតែកម្មវិធីរបស់ Samsung តែប៉ុណ្ណោះទេ វាក៏អាចប្រើលើកម្មវិធីភាគីទីបីបានដែរ។

៩. Live Focus Mode សម្រាប់វីដេអូ៖ រូបថតប្រភេទ Portrait ដែលមានផ្ទៃខាងក្រោយព្រិល គឺមានស្ទើរតែគ្រប់ទូរស័ព្ទស៊េរីក្រោយ ប៉ុន្តែ Samsung ឥឡូវបាននាំមកនូវបច្ចេកវិជ្ជាថតវីដេអូដែលមានផ្ទៃខាងក្រោយព្រិលយ៉ាងអស្ចារ្យនៅលើ Note 10+ ហៅថា Live Focus។ 

១០. Night Mode នៅលើកាមេរ៉ាមុខអេក្រង់៖ មុខងារហៅថា Bright Night អនុញ្ញាតឱ្យអ្នកអាចថតស៊ែលហ្វីនៅកន្លែងងងឹតបាន៕

adverise with khmeread
tiger
Loading ad ...