អ៊ីរ៉ង់បញ្ចេញខែលការពារអាកាសស៊េរីថ្មី អាចរកឃើញមីស៊ីលនិងដ្រូនតាំងពីចម្ងាយ ៤០០ គីឡូម៉ែត្រមុនឯណោះ

អ៊ីរ៉ង់បានបញ្ចេញប្រព័ន្ធការពារអាកាសថ្មីមួយ ដែលអាចរកឃើញមីស៊ីល និងដ្រូនតាំងពីចម្ងាយ ៤០០ គីឡូម៉ែត្រមុនឯណោះ។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសៅរ៍។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ISNA បាននិយាយនៅក្នុងឯកសារយោងជាក់ស្តែងទៅប្រព័ន្ធដែលផលិតដោយរុស្ស៊ីថា Falagh គឺជារ៉ាដាឃ្លាំមើលផលិតក្នុងស្រុក ដែលស្រដៀងនឹងរ៉ាដា Gamma នាំចូលពីបរទេស។

សេចក្តីថ្លែងនោះបានបន្ថែមថា រ៉ាដា Gamma មិនអាចដំណើរការបានទេ ដោយសារ " ទណ្ឌកម្ម កង្វះគ្រឿងបន្លាស់ និងអសមត្ថភាពក្នុងការជួលវិស្វករបរទេសដើម្បីជួសជុល"។

ការលាតត្រដាងនេះ ត្រូវបានបង្ហាញចំពេលកំពុងកើនឡើងនូវភាពតានតឹងជាមួយនឹងអាមេរិក ដែលបានរាលដាលខ្លាំងមិនធ្លាប់មានចាប់តាំងពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មឡើងវិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab