អ្នកវិទ្យាសាស្ត្ររុស្ស៊ី ៥ នាក់ស្លាប់ដោយសារសាកល្បងអាវុធនុយក្លេអ៊ែរថ្មី និងទទួលបានមេដាយមាសពីលោកពូទីនសម្រាប់កិច្ចបច្ឆាមរណៈ

ការផ្ទុះនុយក្លេអ៊ែរដ៏អាថ៌កំបាំងរបស់រុស្ស៊ី ដែលបណ្តាលឱ្យអ្នកវិទ្យាសាស្ត្ររុស្ស៊ី ៥ នាក់ស្លាប់កាលពីសប្តាហ៍មុន បានកើតឡើងក្នុងពេលសាកល្បងកាំជ្រួចដើរដោយថាមពលនុយក្លេអ៊ែរថ្មី។

ក្រុមមន្រ្តីបាននិយាយថា ក្រុមអ្នកជំនាញកំពុងធ្វើការលើប្រភពថាមពលអ៊ីសូតូមនុយក្លេអ៊ែរ (nuclear isotope) សម្រាប់អាវុធនៅពេលការផ្ទុះបានកើតឡើងនៅឯរោងចក្រ Nyonoksa នៅភាគពាយព្យនៃប្រទេសរុស្ស៊ី។

ចាប់តាំងពីពេលនោះមកទីក្រុងមូស្គូបានសារភាពថាមានពីរ មិនមែនមួយដូចអ្វីដែលបានបង្ហាញពីមុនទេ មានវិទ្យុសកម្មផ្ទៃខាងក្រោយនៅជិតទីក្រុង Severodvinsk ដែលជាលទ្ធផលនៃឧបទ្ទវហេតុនោះ។

វាកើតឡើងនៅពេលមនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិធីបញ្ចុះសពវិស្វករនុយក្លេអ៊ែររុស្ស៊ី ៥ នាក់ដែលត្រូវបានសម្លាប់ដោយសារការផ្ទុះនោះ។ វិស្វករដែលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានគេបញ្ចុះកាលពីថ្ងៃចន្ទនៅទីក្រុង Sarov ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវអាវុធនុយក្លេអ៊ែរដ៏សំខាន់របស់ប្រទេសរុស្ស៊ី។

កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានទីភ្នាក់ងារនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ីបានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រកំពុងអភិវឌ្ឍ "អាវុធថ្មី" ហើយបានប្តេជ្ញាថានឹងបន្តសាកល្បង "រហូតដល់ទីបញ្ចប់" ទោះបីមានការផ្ទុះក៏ដោយ។ ហើយអ្នកទាំង៥ក៏បានទទួលមេដាយមាសពីលោកពូទីនផងដែរ សម្រាប់ការពលីពេលកំពុងសាកអាវុធថ្មី៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...