ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD ភ្ជាប់ទំនាក់ទំនង និងការកម្សាន្តឥតដែនកំណត់ជូនលោកអ្នកជានិច្ច!

ភ្នំពេញថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩៖ ពេលនេះគឺដល់ពេលដែលលោកអ្នកត្រូវប្តូរមកទទួលយកភាពរីករាយ ទំនើបទាន់សម័យ និងការកម្សាន្តដ៏សម្បូរបែបបំផុតជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD ស៊េរីទំនើបចុងក្រោយសម្រាប់ឆ្នាំ ២០១៩ នេះហើយ!

គួរបញ្ជាក់ថាចំណុចដ៏ពិសេសអស្ចារ្យដែលបំពាក់មកជាមួយទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD គឺប្រាកដជាធ្វើឱ្យលោកអ្នកពេញចិត្ត និងមានមោទនភាពជាមួយនឹងបែបផែនជីវិតដ៏រស់រវើកក្នុងសម័យបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។ ខាងក្រោមនេះគឺជាអ្វីដែលធ្វើឱ្យ សាមសុង UHD ក្លាយទូរទស្សន៍ដ៏ស័ក្តិសមបំផុតសម្រាប់ការរស់នៅដ៏ស៊ីវីល័យសម្រាប់ពេលបច្ចុប្បន្ននេះ៖

* Dynamic Crystal Color:

អង្រួនលោកអ្នកឱ្យជក់ចិត្ត រីករាយជាមួយពណ៌ដ៏ច្បាស់ត្រជាក់ភ្នែក និងរូបភាពរស់រវើកបំផុត។

* Performed with 4K UHD Processor:

សម្រាប់ម៉ូឌែលនេះត្រូវបានបំពាក់ជាមួយបន្ទះឈីបជំនាន់ចុងក្រោយបំផុតដ៏អស្ចារ្យដោយផ្តល់ឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍រូបភាព និងវីដេអូកម្រិត 4K។

* See even more detail with HDR10+:

បច្ចេកវិទ្យាដែលបំពាក់មកពេលនេះគឺផ្តល់ឱ្យលោកអ្នករីករាយជាមួយនឹងរូបភាព ឬវីដេអូកាន់តែលម្អិត ច្បាស់ល្អគ្រប់ស្ថានភាពទាំងអស់មិនថានៅទីងងឹត ឬភ្លឺឡើយ!

* Slim, Sleek, and Clean Cable Solution:

ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតជាមួយនឹងរូបរាងកាន់តែស្តើង ចាំងរលោង ធន់! ជាពិសេសម៉ូឌែលនេះត្រូវបានអភិវឌ្ឍន៍យ៉ាងវៃឆ្លាតបំផុតដោយមិនមានភាពខ្សែរញ៉េរញ៉ឡើយ!

* Airplay 2 Function:

ជាមួយនឹងមុខងារដែលបំពាក់មកស្រាប់នេះលោកអ្នកអាចចែករំលែក និងរីករាយ (Stream and Share Contents) នូវការកម្សាន្តដ៏ច្រើនជាមួយនឹងឧបករណ៍អេឡិចត្រូនិករបស់ Apple ទៅកាន់អេក្រង់ដ៏ធំភ្លឺច្បាស់នៃទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD បានផងដែរ។ វ៉ូវ…! យ៉ាងម៉េចដែរ? ឡូយអត់?

ទាំងនេះគឺគ្រាន់តែចំណុចពិសេសមួយចំនួនតែប៉ុណ្ណោះ! នៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលអាចធ្វើឱ្យលោកអ្នកទទួលបាននូវរសជាតិជីវិតកាន់ទាន់សម័យ និងកាន់តែងាយស្រួល! ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពី ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន។

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab