Real Madrid អាចនឹងដាក់ឲ្យ Luka Jovic លេងខ្ចីជើង បន្ទាប់ពីធ្វើមិនសូវបានល្អ អំឡុងការប្រកួតកម្តៅសាច់ដុំ

        ការ​ប្រកួត​កម្តៅសាច់ដុំមុន​រដូវកាល​របស់​ក្រុម Real Madrid អាចនឹង​មាន​លទ្ធផល​ខុស​ពីការ​រំពឹងទុក ស្របពេលកីឡាករ Luka Jovic ប្រឈម​នឹង​អនាគត​មិនច្បាស់​លាស់​ ត្រឹម​តែ​ពីរ​ខែប៉ុណ្ណោះ បន្ទាប់ពី​បានផ្ទេរមក​ចូល​រួម​ជាមួយ​ក្លឹបនេះ ក្នុងតម្លៃផ្ទេរ ៦២លានផោន។

        កាសែត Marca របស់​អេស្ប៉ាញ​បាន​រាយការណ៍ថា គ្រូបង្វឹក​ Zinedine Zidane មិន​ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធរូបនេះ ហើយ​ត្រៀមដាក់កីឡាករ​រូបនេះលេង​ខ្ចីជើង​ទៅ​ក្លឹបផ្សេង។

        Jovic គឺជា​កីឡាករ​ដំបូង​ដែល​ត្រូវ​បាន​ផ្ទេរ​សម្រាប់ផែនការ​រុះរើ​ក្រុម​កាលពីរដូវក្តៅ​របស់​លោក Zidance ដោយ​ចុះកិច្ច​សន្យា​លេងរយៈ​ពេល​៦ឆ្នាំ នៅពហុកីឡាដ្ឋាន Santiago Bernabeu ។

        ប៉ុន្តែ កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​ដូចជាធ្វើ​មិនសូវ​បាន​ល្អទេ ស្របពេល​ក្រុម Real Madrid ប្រកួត​ចាញ់​ក្រុម Atletico Madrid ៧-៣ សម្រាប់ការ​ប្រកួត​កម្តៅសាច់ដុំ​កាល​ពីខែកក្កដា៕

adverise with khmeread
tiger
Loading ad ...