ផឹកទឹកដោះគោលាយជាមួយទឹកឃ្មុំជួយបង្កើនបរិមាណមេជីវិត?

ប្រសិនបើលោកអ្នកកំពុងជួបបញ្ហាមេជីវិតមានបរិមាណទាប ត្រូវចាំថា មិនមែនមានតែលោកអ្នកម្នាក់ឯងនោះទេ បុរសដទៃទៀតក៏មានបញ្ហានេះដែរ។ បរិមាណមេជីវិតរបស់បុរសនៅអាមេរិកនិងអឺរ៉ុបក៏ដូចជានៅអូស្ត្រាលីនិងនូវែលសេឡង់ បានថយចុះជាង ៥០ ភាគរយក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ សរុបជារួមក្នុងប្រទេសដូចរៀបរាប់នេះ បរិមាណមេជីវិតបានថយចុះសរុប ៥៩,៣ ភាគរយ។ 

បរិមាណមេជីវិតដែលមានសុខភាពល្អ គឺត្រូវមាន ៤០ ទៅ ៣០០ លានក្បាលនៃមេជីវិតក្នុងមួយមិល្លីលីត្រ ដូច្នេះប្រសិនបើបរិមាណក្រោម ២០ លានមេជីវិតគឺចាត់ទុកថាមេជីវិតទាបហើយ។ 

ដោយហេតុនេះហើយ ទើបមានសំណួរមួយលើកឡើងថា តើផឹកទឹកដោះគោលាយជាមួយទឹកឃ្មុំអាចជួយបង្កើនចំនួនទឹកកាមដែរឬអត់? ចម្លើយគឺពិតជាអាចជួយបង្កើនបានមែន ដោយសារ ៖ 

ទឹកដៅគោនិងទឹកឃ្មុំគឺជាឱសថធម្មជាតិ ដែលអាចជួយបង្កើនបរិមាណមេជីវិតនិងជំរុញលទ្ធភាពបន្តពូជ។ ទឹកឃ្មុំសម្បូរទៅដោយវីតាមីន A ដែលចាំបាច់សម្រាប់ការផលិតទឹកកាម និងវីតាមីន B12 ដែលជួយរក្សាបរិមាណមេជីវិតកុំឱ្យថយចុះតាមរយៈការប្រឆាំងនឹងការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ ទឹកឃ្មុំវិញ មិនត្រឹមតែសម្បូរសារធាតុអង់ទីអុកស៊ីដង់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរជាតិស័ង្កសីនិងវីតាមីន B ផងដែរ ដែលជួយជំរុញលទ្ធភាពមានកូន និងបរិមាណនិងគុណភាពមេជីវិត៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...