បេះដូងជ្រូកអាចនឹងវះកាត់ប្តូរមកមនុស្សក្នុងពេល៣ឆ្នាំទៀត

គ្រូពេទ្យវះកាត់ឈានមុខគេមួយរូបបាននិយាយថា បេះដូងជ្រូកអាចនឹងយកមកវះកាត់ប្តូរដាក់មកមនុស្សក្នុងរយៈពេលបីឆ្នាំទៀតក្នុងចំណាត់ការមួយ ដែលអាចលុបចោលបញ្ជីអ្នកបរិច្ចាគបេះដូងនៅចក្រភពអង់គ្លេស។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៨សីហា។

លោក Sir Terence English ដែលបានធ្វើការវះកាត់ប្តូរបេះដូងជោគជ័យលើកដំបូងនៅចក្រភពអង់គ្លេសបាននិយាយថា គ្រូរបស់គាត់នៅក្នុងការវះកាត់ជោគជ័យឆ្នាំ ១៩៧៩ នឹងព្យាយាមជំនួសក្រលៀនមនុស្សជាមួយក្រលៀនជ្រូក នៅមុនដំណាច់ឆ្នាំនេះ។

គាត់ជឿជាក់ថានេះអាចត្រួសត្រាយផ្លូវសម្រាប់ការប្តូរសរីរាង្គស្មុគស្មាញជាងគេនៅក្នុងដំណើរការវះកាត់ "ប្តូរសរីរាង្គ"។

លោក Sir Terence បានប្រាប់កាសែត Sunday Telegraph ថា "ប្រសិនបើលទ្ធផលនៃការប្តូរក្រលៀនជ្រូកមកមនុស្ស ចេញមកល្អ នោះការប្តូរបេះដូងជ្រូកមកមនុស្សអាចនឹងធ្វើឡើងក្នុងរយៈពេលពីរបីឆ្នាំទៀត។ ប្រសិនបើវាដំណើរការជាមួយក្រលៀន វាក៏នឹងដំណើរការជាមួយបេះដូងដែរ"។

តម្រូវការសរីរាង្គបរិច្ចាគសម្រាប់ការប្តូរសរីរាង្គមានច្រើនជាងការផ្គត់ផ្គង់ដោយប្រជាជនអង់គ្លេសចំនួន ២៨០ នាក់ដែលកំពុងរង់ចាំអ្នកបរិច្ចាគបេះដូង៕

adverise with khmeread
tiger
Loading ad ...