រកមុខឃើញហើយ, ឃាត់យួន២នាក់និងខ្មែរម្នាក់លួចនិងទទួលទិញស្លាកលេខរថយន្តដែលលួចបាន

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ បានឃាត់ខ្លួនបុរសយួនម្នាក់លួចស្លាកលេខរថយន្តម៉ាកព្រូសទាំងមុខក្រោយនៅថ្ងៃទី២០សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១និង៥៥នាទីរំលងអធ្រាត្រនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ ហើយបន្តឃាត់ខ្លួនបុរស២នាក់ទៀតពីបទទទួលផលចោរកម្ម ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួចច្រើនដង។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ម៉ែន  វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិយួន ពីបទលួច លួចស្លាកលេខរថយន្តម៉ាកព្រូសទាំងមុខក្រោយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រួចបញ្ជូនយកមកកាន់អធិការដ្ឋានខណ្ឌទួលគោក ចាត់ការតាមផ្លូវវច្បាប់។

ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ម៉ែន  វិចិត្រ បានសារភាពថាខ្លួន បានធ្លាប់លក់ស្លាកលេខរថយន្តដែលលួចបានទៅលក់ឱ្យឈ្មោះ សុខ  ជា ហៅ យឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិយួន និងឈ្មោះសេន សឿន ហៅ តាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ចំនួន០៣ដងរួចមកហើយ ដោយលក់មួយគូមុខក្រោយតំលៃ៣០ដុល្លារ (សាមសិបដុល្លារសហរដ្ឋអាមេរិក) ។  

រហូតមកដល់វេលាម៉ោងប្រហែល ៧និង៤០នាទីយប់ នាថ្ងៃខែឆ្នាំដដែល កម្លាំងប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានធ្វើស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០២នាក់ទៀត ចំនួន០២ ទីតាំងផ្សេងគ្នា ពីបទសមគំនិតនិងបទទទួលផលចោរកម្ម ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួចច្រើនដងប្រព្រឹត្តជាច្រើនលើកនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ។

ជនសង្ស័យ២នាក់នៅទីតាំងផ្សេងពីគ្នារួមមាន១-ឈ្មោះ សុខ  ជា ហៅ  យឿង  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិយួន  មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចលើដងផ្លូវ លេខ២២៣ ក្រុមទី១៣ ភូមិ៧ សង្កាត់ផ្សដើមគរ ខណ្ឌទួលគោក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៧យប់និង២-ឈ្មោះ  សេន  សឿន ហៅ  តាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ  មុខរបររត់ម៉ូតូកង់បី (PassApp)  ស្នាក់នៅមិនចាំលេខជាន់ទី៣ ផ្លូវសុកហុក សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា ឃាត់ខ្លួននៅចំណុចក្នុងវត្តស្ទឹងមានជ័យ ក្រុមទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២០សីហា ឆ្នាំ២០១៩ វេលាម៉ោប្រហែល៧និង៤០នាទីយប់។ 

វត្ថុតាងចាប់យកមាន​ ដែកសំប៉ែតសម្រាប់កាច់បំបែកគ្រាប់សោកម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ សុខ  ជា ហៅ  យឿង),ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-0748 ចាប់យកពីឈ្មោះ សុខ ជា ហៅ យឿង ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ បាននិងកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

 

-->
adverise with khmeread