បើកបរទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បុករថយន្តតស្ងៀមនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់បើកទំនងស្រវឹង រថយន្តហ៊ីយិនដាយស្តារ៉ិច បានបុកជាមួយរថយន្ត Rush ដែលចតស្ងៀមបណ្តាលឱ្យរអិលទៅមុខ ប្រហែល៥ម៉ែត្រ និងប៉ះបុរសម្នាក់ដែលឈរ ជិតរថយន្តដាច់កែងជើងរងរបួសធ្ងន់ កើតឡើងនៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃអង្គារ  ទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងចិនហ្វូបៀន តាមបណ្តោយផ្លូវណតប្រីត ស្ថិតនៅភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញរថយន្តម៉ាកRush ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ2BA.5658ចតស្ងៀមបែរមុខទៅទិសខាងត្បូងនៅមុខហាងខាងលើ ។  ខណៈពេលនោះក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក ហ៊ីយិនដាយ ស្តារិច  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB.1298បើកបរដោយបុរសម្នាក់ទំនងស្រវឹងស្រា បើកយ៉ាងលឿនតាមបណ្តោយផ្លូវណតប្រីតទិសដៅពីជើងទៅត្បូង ។ 

លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើក៏រេចង្កូតមកខាងស្តាំដៃទៅបុករថយន្ត Rush ពេញទំហឹង ក៏រអិលទៅមុខ ប្រហែល៥ម៉ែត្រ និងកំពិតផ្នែកខាងក្រោយយ៉ាងដំណំព្រមទាំងកិនជើងអ្នកដែលឈរក្បែររថយន្តRushដាច់កែងជើងរងរបួសធ្ងន់ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹកទៅមន្ទីរពេទ្យ។ជនរងគ្រោះដែលរងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយក៏ទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

-->
adverise with khmeread