ឃាត់ជនសង្ស័យ​ពាក់ព័ន្ធ​សារធាតុ​ញៀន៨នាក់នៅស្រុក​សំរោង​ទង

កំពង់ស្ពឺ ៖​ ជនសង្ស័យ​ពាក់ព័ន្ធ​សារធាតុ​ញៀន​ត្រូវ​បាន​កម្លាំងប៉ូលិស​ស្រុក​សំរោង​ទង​ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បានជាបន្តបន្ទាប់​ ​សរុប​៨​នាក់​ ដកហូ​តសម្ភារៈវត្ថុតាងថ្នាំញៀនបានមួយចំនួន​នៅចំណុចក្នុងវត្តអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ កាល​ពី​ថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០១៩​ ។ 

លោកវរសេនីយឯក​ ឃុត​ សុផ​ល​ អធិការ​ប៉ូលិសស្រុក​សំរោង​ទងនិយាយថា​ ជនសង្ស័យទាំង​ពី​រ​នាក់ឃាត់ខ្លួនដំបូង​ ​ឈ្មោះ នី ផាន់ណេត ប្រុស ២០ឆ្នាំ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង​ជា​អ្នកកាន់ថ្នាំញៀ​ន​ និងឈ្មោះ ហែម វណ្ណា ប្រុស ១៨ឆ្នាំ ភូមិស្វា​យតាវង ឃុំសែនដី ស្រុកសំរោង​ទ​ង​ (បក្ខពួក​)។ ​ដកហូតសម្ភារៈជាវត្ថុតាងរួមមាន​ ​គ្រឿងញៀន ចំនួន​ ៤កញ្ចប់,​ ម៉ូតូ(​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​)​ ​មួយ​គ្រឿ​ង​,​ ទូរស័ព្ទដៃ​ ចំនួន​ ២គ្រឿង​។ 

យោងតាមចម្លើយបឋមឈ្មោះ ហែម វណ្ណា ប្រា​ប់​ថា​គ្រឿងញៀន​នេះគឺទិញពីបុរសម្នាក់ស្នាក់​នៅ​ផ្ទះសំណាក់​យីហោនាគមាសសៀវម៉ី ផ្លូវជា​តិ​លេ​ខ​ ០៣​ នៅម្ដុំខាងត្បូងផ្សារត្រាំខ្នារ​ ខេត្ត​តាកែវ។ ​ ប៉ូលិសជំ​នាញ​បន្ដសហការស្រាវជ្រាវ​ និ​ងឈានទៅឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ​សរុប​ ០៨នាក់​ជាអ្នកជូញ​ដូរ,អ្នកប្រើប្រាស់គ្រឿងញៀន​ ។ 

បច្ចុប្បន្ន​កម្លាំងប៉ូលិស​ស្រុក​បានបញ្ជូនមុខស​ញ្ញា​រួមជាមួយ​និងសម្ភារៈ​វត្ថុតាង​ មកការិយាល័​យប្រឆាំងគ្រឿងញៀនខេត្ដ​ ដេីម្បី​សាកសួរ​និងកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់៕

-->
adverise with khmeread