ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន២៤កញ្ចប់នៅស្រុ​ក​គងពិសី​

កំពង់ស្ពឺ ៖​ ជន​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូ​រសារធា​តុញៀ​ន​ដោយខុសច្បាប់​ ត្រូវ​បានបង្រ្កាបនិងដក​ហូតសម្ភារៈជាវត្ថុតាងគ្រឿងញៀនបានមួយចំនួន​ កាលថ្ងៃទី១៩​សីហា​ឆ្នាំ២០​១៩ នៅចំណុចភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុ​ក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ​ ។ 

លោកវរសេនីយឯក​ឃឹម​ សុផាន់រ៉ា​ អធិការ​ប៉ូលិសស្រុកគងពិសី​ និយាយថា​មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនខា​ង​លើ​ឈ្មោះ​ ប៊ុត សម្បត្តិ ភេទប្រុស អា​យុ២​៤ឆ្នាំ នៅភូមិព្រៃទទឹងខាងលិច ឃុំវាល ស្រុកគ​ងពិសី មុខរបរ​ មិនពិតប្រាកដ​ ជាមុខសញ្ញា​ចាស់​ដែល​កម្លាំងស្រុក​​ស្រាវជ្រាវរយៈពេលវកន្លង​មក​។ 

កិច្ចប្រតិបត្តិ​ការ​បង្រ្កាប​សមត្ថកិច្ច​ដកហូតម្សៅក្រា​ម​ពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​ ​២៤ក​ញ្ច​ប់​​​, មធ្យោបាយ​ធ្វើដំណើរ​ ម៉ូតូ ០១ គ្រឿង​ ​និងទូ​រ​ស័​ព្ទដៃចំនួន​ ០២ គ្រឿង​ ។ យោងតាមចម្លើយបឋម​មុខស​ញ្ញា​សង្ស័យ​ ទទួល​ស្គាល់​ថាខ្លួនពិតជាអ្នកចែក​ចា​យ​នូវថ្នាំញៀន​មែន។

បច្ចុប្បន្ន​កម្លាំងប៉ូលិសស្រុក​បានបញ្ជូនមុខសញ្ញាសង្ស័​យ​ក្នុងករណីខាងលេី​មកកាន់ការិយាល័យជំនា​ញប្រឆាំងគ្រឿងញៀនខេត្ដ​ ដេីម្បី​កសាងសំណុំរឿង​ បញ្ជូនទៅស្ថាប័នអយ្យការ​ចាត់ការតាមនីតិ​វិធីច្បាប់៕

-->
adverise with khmeread