រថយន្តទេសចរណ៍២៥កៅអីបើកបុកម៉ូតូចតស្ងៀមរបួសយុវជនម្នាក់អង្គុយពីលើ

ព្រៃវែង ៖ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ រថយន្តបណ្តាលឱ្យរងរបួសយុវជនម្នាក់កើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីល្ងាច ត្រង់ចំណុចមុខដីឡូត៍របស់ឈ្មោះ សុខ ឃឿនតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ 

សមត្ថកិច្ចនិយាយថា​ ដំបូងរថយន្តទេសចរណ៍ ម៉ាកខនធីង ពណ៌ពងមាន់ ប្រភេទ ២៥ កៅអីស្លាកលេខព្រះសីហនុ3A-5789 បើកបរដោយឈ្មោះ តី ប៉ូច ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរមានទីលំនៅភូមិ ឃុំត្រពាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ទិសដៅពីកើតទៅលិច។

លុះដល់ចំណុចខាងលក៏បុក ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខព្រៃវែង1E-9907ជាកម្មសិទ្ធិរបស់ឈ្មោះ មាស សុខជា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅ ភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលចតនៅលើចិញ្ចើមផ្លូវ​ ហើយបន្តបុកជនរងគ្រោះឈ្មោះ យ៉ាន ពីន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនិងស្នាក់នៅបណ្ដោះអាសន្នភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង រងរបួសជើងទាំងពីរ (អង្គុយលេងលើម៉ូតូ)។

ជនរងគ្រោះបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ។  រថយន្តនិងម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង។ មូលហេតុដោយសាររថយន្តបើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ក៏ភ្លាវចង្កូតទៅបុកម៉ូតូដែលចតនៅលើចិញ្ចើមថ្នល់ដែលជនរងគ្រោះអង្គុយលេងពីលើ។

ក្រោយពីបុកម៉ូតូរួចរថយន្តបានបើកបរចេញពីកន្លែងកើតហេតុ ហើយត្រូវប្រជាពលរដ្ឋនិងប៉ូលិសដេញតាមចាប់បានទាំងអ្នកបើកបរនិងរថយន្ត៕

-->
adverise with khmeread