ប៉ូលិសក្រុងកំពង់ឆ្នាំងបង្ក្រាបគ្រឿងញៀន២ករណីឃាត់មនុស្សប្រុសស្រី៥នាក់

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញក្រុងកំពង់ឆ្នាំង​ បានបង្ក្រាបករណីជួញដូរ​ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន នៅកន្លែង២ទីតាំងផ្សេងគ្នាគឺនៅចំណុចផ្ទះសំណាក់​វិមានជ័យ​ ភូមិម៉ុងបារាំង​ សង្កាត់ប្អេរ និងចំណុចផ្ទះភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំងដោយឃាត់មនុស្សប្រុសស្រី ៥នាក់នៅថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៩​ វេលាម៉ោង១១ព្រឹក​។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-​ឈ្មោះ សុខ គុណ ភេទប្រុសអាយុ២១ឆ្នាំ​ មានទីលំនៅភូមិ-ឃុំ​ ទឹកហូតស្រុករលាប្អៀរ ,២-ឈ្មោះ យូ ស្វែ ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិ-ឃុំទឹក​ហូត​ ស្រុករលាប្អៀរ ,៣-ឈ្មោះ ស្រី រតនះ ភេទប្រុសអាយុ៣៣ឆ្នាំ​ មានទីលំនៅភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ,៤-ឈ្មោះ ង៉ែត មុន្នី ភេទប្រុសអាយុ៣១ឆ្នាំ​ មានទីលំនៅភូមិ-សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង និង៥-ឈ្មោះ ហ៊ឹម សុខលី ភេទស្រីអាយុ៣៤ឆ្នាំ​ មានទីលំនៅភូមិ-សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ។ដកហូតវត្ថុតាង ថ្នាំម៉ាទឹកកក​ ២កញ្ចប់​, ដាវ ១ដើម,​ ទូរស័ព្ទ​ ៣គ្រឿងនិងឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ។

បច្ចុប្បន្នជនសង្ស័យទាំង​ ៥នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ​នៃស្នងការដ្ឋានតាមនីតិវិធី ៕

-->
adverise with khmeread