ស្ត្រីវ័យក្មេងមានសុខភាពល្អម្នាក់នេះងើបពីដេកមានអារម្មណ៍រឹងក ប៉ុន្មានម៉ោងក្រោយមកក្លាយជាមនុស្សខ្វិនអស់មួយជីវិត

ស្ដ្រីវ័យក្មេងមានសុខភាពល្អម្នាក់ ក្រោកពីគេងជាមួយនឹងអាការៈរឹងកញ្ចឹងក ហើយប៉ុន្មានម៉ោងក្រោយមកស្រាប់តែនាងក្លាយជាមនុស្សខ្វិនតែម្ដង។

ជីវិតរបស់នាង Helen Fincham បានផ្លាស់ប្ដូរនៅអាយុ ២១ ឆ្នាំ នៅពេលនាងកើតរោគកម្រមួយហៅថា Transverse Myelitis។ នាងបានចំណាយពេលពេញមួយថ្ងៃលេងជាមួយនឹងក្មួយស្រីរបស់នាងនៅឆ្នេរ Porthcawl មុនពេលរឿងនេះកើតឡើង។

Helen និយាយថា ខ្លួនមិនដែលឈឺម្ដងណាឡើយក្នុងមួយជីវិត ហើយនាងមានអារម្មណ៍ពិបាកដកដង្ហើម និងឈឺចុកក្នុងដៃ ដែលជាមូលហេតុនាងតេទៅហៅពេទ្យសង្គ្រោះបន្ទាន់។

ក្រោយពីពេទ្យបានពិនិត្យ នាងមានជំងឺ Transverse Myelitis ដែលគ្មានថ្នាំព្យាបាលនោះទេ៕

adverise with khmeread
tiger
Loading ad ...