កើតជំងឺលើសឈាមនៅអាយុ ៣០ ឆ្នាំប្លាយ ប្រឈមការចុះខ្សោយបញ្ញា និងកើតជំងឺវង្វេងពេលចាស់ទៅ

ការស្រាវជ្រាវមួយបានលើកឡើងថា កើតជំងឺលើសឈាមក្នុងវ័យពាក់កណ្តាល ៣០ បង្កើនហានិភ័យនៃការថយចុះបញ្ញានិងកើតជំងឺវង្វេងនៅពេលចាស់ទៅ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២១សីហា។

ក្រុមអ្នកជំនាញបានព្រមានជាយូរមកហើយថាការកើនឡើងសម្ពាធឈាមអាចជះផលប៉ះពាល់ដល់មុខងារខួរក្បាល។

ប៉ុន្តែការសិក្សាថ្មីដឹកនាំដោយសាកលវិទ្យាល័យ University College London បានបង្ហាញថា ការខូចខាតអាចកើតឡើងតាំងពីច្រើនទសវត្សរ៍ មុនពេលរោគសញ្ញានៃជំងឺរង្វេងនិងខ្សោយបញ្ញាលេចឡើង។

ពួកអ្នកវិទ្យាសាស្ត្រជឿថា "មានអំឡុងពេលវេលាដ៏រសើបមួយ" នៅវ័យកណ្តាល គឺអាយុប្រហែល ៣៦ ទៅ ៥៣ ឆ្នាំ ពេលដែលសម្ពាធឈាមខ្ពស់ធ្វើឱ្យខូចខួរក្បាល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...