អ៊ីរ៉ង់បង្ហាញប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយស៊េរីថ្មីផលិតក្នុងស្រុក ខណៈប្រធានាធិបតី Rouhani ព្រមានថា "ការចរចាជាមួយអាមេរិក ឥតប្រយោជន៍"

យោងតាមកាសែត Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី២២សីហា អ៊ីរ៉ង់បានបង្ហាញនូវអ្វីដែលខ្លួនពណ៌នាថាជាប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយបាញ់ពីដីទៅអាកាសផលិតក្នុងស្រុក និងបានប្រកាសថា "ការចរចាឥតប្រយោជន៍"។ 

ទូរទស្សន៍រដ្ឋបានបង្ហាញលោកប្រធានាធិបតី Hassan Rouhani ចូលរួមពិធីបង្ហាញប្រព័ន្ធមីស៊ីលការពារអាកាសឈ្មោះ Bavar-373 ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ពណ៌នាថាជាគូប្រជែងនៃប្រព័ន្ធមីស៊ីលការពារអាកាសរបស់រុស្ស៊ី S-300។

នៅឯការបង្ហាញប្រព័ន្ធមីស៊ីលថ្មីនេះ លោក Hassan Rouhani បាននិយាយថា "កិច្ចចរចាគ្មានប្រយោជន៍អ្វីទេ" ខណៈកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ជាមួយមហាអំណាចពិភពលោកកាន់តែអស់ឥទ្ធិពល។

ការប្រកាសនេះធ្វើឡើងចំពេលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបន្ទាប់ពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូនយកការណ៍របស់យោធាអាមេរិកពីរគ្រឿងនៅឈូងសមុទ្រពែក្សជាមួយនឹងមីស៊ីលបាញ់ពីដីទៅអាកាសកាលពីខែមិថុនា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងមិនចាប់ផ្តើមសង្គ្រាមនៅឈូងសមុទ្រពែក្សទេ ប៉ុន្តែនឹងការពារខ្លួន៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab