ស្ត្រីអាមេរិកម្នាក់មើល YouTube របៀបជីករកត្បូងពេជ្រ ទៅអនុវត្តផ្ទាល់ជីកបានពេជ្រមួយគ្រាប់ទម្ងន់ ៣,៧២ ការ៉ាត់

នាង Miranda Hollingshead ហត់នឿយណាស់ អំឡុងពេលចែកជើងគ្នាជាមួយនឹងគ្រួសារដើម្បីទៅជីករកត្បូងពេជ្រក្នុងឧទ្យាន Diamonds State Park ក្នុងរដ្ឋ Arkansas អស់ជាច្រើនម៉ោងនៅឆ្ងាយពីផ្ទះរបស់ខ្លួនក្នុងទីក្រុង Bogata រដ្ឋ Texas។ កូនៗរបស់នាងពីរនាក់ក៏ដើរជីករកត្បូងពេជ្រដែរ ប៉ុន្ដែរកមិនឃើញអ្វីនោះទេ។

អ្នកផ្សេងទៀតក្នុងក្រុមរបស់នាងនៅតែបន្តរកដល់ថ្ងៃទី ១៦ សីហា ហើយនាងក៏បានចាប់ផ្ដើមានគំនិតមើលរបៀបរកត្បូងពេជ្រនៅលើ YouTube។

Hollingshead វ័យ២៧ ឆ្នាំនិយាយថា "ខ្ញុំបានស្វែងរកពីរបៀបជីករកត្បូងនៅលើ YouTube។ នេះជាអ្វីទាំងអស់ដែលខ្ញុំចង់ដឹង"។ នាងបានមើលវីដេអូមួយដែលមានបុរសម្នាក់និយាយពីបច្ចេកទេសរែងកម្ទេចថ្ម ហើយបន្ទាប់មកនាងយកដៃទៅរាវក្នុងថ្មនៅលើដី។ នាងមានអារម្មណ៍ថាមានអ្វីមួយលេចចេញមកលើម្រាមដៃរបស់នាងរាងភ្លឺៗ ហើយនាងក៏បានមើលថាតើវាជាអ្វី។

ពិតណាស់ នោះគឺជាត្បូងពេជ្រទម្ងន់ ៣,៧២ ការ៉ាត់ពណ៌លឿងមួយគ្រាប់។ ហើយវាគឺជាត្បូងពេជ្រដ៏ធំមួយបំផុតក្នុងឧទ្យាននេះ​ បន្ទាប់ពីមានក្មេងជំទង់រកឃើញត្បូងពេជ្រទម្ងន់ ៧,៤៤ ការ៉ាត់ក្នុងឆ្នាំ ២០១៧៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត