Samsung Galaxy Note 10 និង 10+ ក្លាយជាស្តេចកំពូលស្មាតហ្វូនប៊ិចតែមួយគ្មានពីរក៏ព្រោះតែចំណុចពិសេសទាំងនេះ…!!

ភ្នំពេញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩៖ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បង្ហាញស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង 10+ ដល់ពិភពលោកក៏ដូចជាស្រាយចម្ងល់នូវព័ត៌មានលេចធ្លាយដ៏ច្រើនសម្បូរបែបរួចមកយើងបានឃើញយ៉ាងច្បាស់ទាំងអស់គ្នាថា

សាមសុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយ Samsung Galaxy Note 10 និង 10+ ពិតជាស័ក្តិសមបំផុតក្នុងការគ្រងជើងជាឯកស្តេចកំពូលស្មាតហ្វូនសម្រាប់រយៈពេល 10 ឆ្នាំរបស់ខ្លួនមកនេះមែន!

ចំណុចពិសេសអស្ចារ្យគ្មានគូប្រៀបរបស់ Samsung Galaxy Note 10 និង 10+ នៅពេលនេះគឺបានស្រូបយកចំណាប់អារម្មណ៍ និងបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ឱ្យស្លុងចិត្តស្រឡាញ់ កោតសរសើរ និងទ្រាំចាប់កាន់មិនបាន! Samsung Galaxy Note 10 និង 10+ នៅពេលនេះគឺពិតជាមានការវិវត្តន៍ និងបន្ថែមចំណុចរសើបច្រើនដែលធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ស្រឡាំងកាំង ពេញចិត្តពេញថ្លើមដោយសារតែលក្ខណៈពិសេស និងបច្ចេកវិទ្យាអស្ចារ្យថ្មីៗខុសពីជំនាន់មុន! កុំឱ្យលោកអ្នករង់ចាំយូរទៀតខាងក្រោមនេះគឺជាចំណុចអស្ចារ្យរបស់ប៊ិចដ៏ឆ្លាតវៃរបស់ Samsung Galaxy Note 10 និង 10+ ដែលមានតែមួយគ្មានពីរក្នុងពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ៖

* Digital Text Conversion: អាចឱ្យលោកអ្នកកត់ត្រាបានលឿន និងមានភាពទាក់ទាញអស្ចារ្យបន្ទាប់ពីកត់ត្រារួចរាល់លោកអ្នកក៏អាចប្តូរ (Convert) អ្វីដែលបានកត់ត្រានោះទៅជា text file, file word ឬក៏រូបភាពបានភ្លាមៗតែម្តង! (ឡូយអស់ទាស់!)

* Live Message: ជាបច្ចេកវិទ្យាថ្មីបំពាក់មកជាមួយ S-pen ឬ (ប៊ិកវេទមន្ត) ដែលអាចឱ្យលោកអ្នកសរសេរបន្ថែម ឬគូរអ្វីដែលអ្នកចូលចិត្តដោយស៊េរីនៅលើ Video ឬក៏រូបថតដើម្បីផ្ញើទៅមិត្តភក្តិ ឬក្រុមគ្រួសារជាមួយនឹង Live Message ដ៏ប្លែករីករាយនេះ!

* S Pen Air Action: អាចបញ្ជាកាមេរ៉ាមុខក្រោយ ឬកំណត់យកប្រភេទផ្ទៃខាងក្រោយពេលថត Video ដោយគ្រាន់តែប្រើកាយវិការ ឬគ្រវាសចុះឡើង (Air Command or Gesture Control) ជាមួយនឹងបច្ចេកវិទ្យា UI ទំនើបចុងក្រោយ!

* Samsung Dex: អាចភា្ជប់ពីស្មាតហ្វូនជាមួយនឹងកុំព្យូទ័រ (PC ឬ Mac) បានយ៉ាងលឿន និងងាយស្រួលបំផុត!

តែទោះជាយ៉ាងណាយើងក៏នៅមានចំណុចដែលអស្ចារ្យជាច្រើនជាងនេះទៀតដែលរៀបរាប់មិនទាន់អស់នៅឡើយសម្រាប់ Samsung Galaxy Note 10 និង 10+  នេះ! សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ។

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab